ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្អិន​ម្ហូប​អាហារ​ដោយ​ប្រេងឆា​មាន​អត្ថប្រយោជន៍​ច្រើន​​ជាង​ខ្លាញ់​ដែល​ចម្រាញ់​ពី​សត្វ

11 ឆ្នាំ មុន

ប្រេងឆា​មាន​សារ​ប្រយោជន៍​ច្រើន​ជួយ​ដល់​ស្ត្រី​មេផ្ទះ​សម្រាប់​ចម្អិន​ម្អូ​ប​អាហារ​ចៀន ឆា ជាដើម  ។ ការ​ជ្រើសរើស​ប្រេងឆា​មក​ចម្អិន​ម្ហូបអាហារ​មាន​លក្ខណៈ​ប្រសើរ​បំផុត ព្រោះ​ប្រេងឆា​ភាគច្រើន​ផ្សំ​ពី​រុក្ខជាតិ​ផ្ទុយ​ពី​ខ្លាញ់​ដែល​ចម្រាញ់ ឬ​ចំហៀវ​ចេញពី​ខ្លាញ់​សត្វ​ជា​ប្រភព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម លើសឈាម ដាច់​សរសៃ​ឈាម​​បេះដូង  ។

ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ​មហា
បរិ​ញ្ញា​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹកនោមផ្អែម​នៃ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជា​ទូទៅ​យើង​និយាយ​ពី​ប្រេង​ក្នុង​អាហារ​គឺ​សំដៅ​ទៅ​លើ​ប្រេង​ដែល​បាន​មក​ពី​ប្រភព​ធម្មជាតិ​ដូច​ជា​បន្លែ ផ្លែ​ឈើ ឬ​គ្រាប់​ធញ្ញជាតិ​ផ្សេង​ៗ ។ ប្រេង​ទាំង​អស់នេះ​បើ​គិត​ពី​បញ្ហា​សុខភាព គឺ​វា​ល្អ​ប្រសើរ​ជាង​ខ្លាញ់​សត្វ​ទាំងឡាយ​ដូច​ជា ជ្រូក គោ ក្របី ចៀម ពពែ សេះ មាន់ ទា ក្ងាន សត្វ​ស្លាប​… ។ ដូច្នេះ​ចំពោះ​មនុស្ស​ទូទៅ​ក៏​ដូច​ជា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ការ​បរិភោគ​អាហារ​ដែល​ចម្អិន​ដោយ​ប្រេងឆា​គឺ​មាន​លក្ខណៈ​ល្អ​ជាង​ការ​ចម្អិន​ដោយ​ខ្លាញ់
សត្វ ។ ប្រេង​ដែល​បាន​មក​ពី​ប្រភព​ធម្មជាតិ​ផ្ដល់​គុណសម្បត្តិ​ដល់​សុខភាព​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​ប្រភេទ​របស់​វា ដូច្នេះ​ស្ត្រី​គ្រប់​រូប ឬ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​គប្បី​ចេះ​ជ្រើសរើស​ប្រេង​ដែល​មានគុណ​ភាព​មក​ប្រើប្រាស់ ។ ពិនិត្យ​ស្លាក​សញ្ញា​ដែល​បិទ​ជាប់​នឹង​ដប​ដែល​បង្ហាញ​នូវ​គុណភាព​ប្រេង​ទាំងនោះ ។
ខាងក្រោម​នេះ​គឺជា​ប្រភេទ​ប្រេង​ដែល​មានគុណ​ភាព​តាម​លំដាប់​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​យក​មក​ប្រើប្រាស់​ដូច​ជា ៖
 ប្រេង​កា​ណូ​ឡា ,​ប្រេង​សា​ហ្វ​ហ្ហ​វ័​រ ,​ប្រេង​បន្លែ​រុក្ខជាតិ​,​ប្រេង​ផ្កាឈូករ័ត្ន​,​ប្រេង​ផ្លែ​អូ​លីវ ,​ប្រេង​សណ្តែកសៀង​,​ប្រេង​ផ្លែ​ពោត​,​ប្រេងសណ្តែក​ដី​,​ប្រេង​ផ្លែ​ត្នោត​,​ប្រេងដូង ។
ការ​ជ្រើសរើស​ប្រេងឆា​ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ​មក​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​នឹង​ផ្ដល់​ផល​ល្អ​ដល់​សុខភាព ៕