ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអាចបំផ្លាញគ្រួសារអ្នកបាន។ តើមានអ្វីខ្លះទៅ?
១-នៅពេលដែលប្តីប្រពន្ធអ្នកទាំងពីរប្រែជាគ្មានពាក្យនិយាយជាមួយគ្នា គ្មានពាក្យសរសើរគ្នា គ្មានពាក្យនិយាយលេងជាមួយគ្នា ហើយគ្មានការពិភក្សាគ្នា នោះមានន័យថា អាពាហ៍ពិពាហ៍អ្នកកំពុងតែកើតមានបញ្ហាហើយ។
២-ប្រសិនជាអ្នកទាំងពីរប្រែជាមិនចង់ឈ្លោះប្រកែកគ្នា ដោយមិនចង់និយាយជាមួយគ្នា នោះគ្រួសារអ្នកកំពុងតែមានបញ្ហា។ ការឈ្លោះគ្នា គឺអាចកើតមានគ្រប់គ្រួសារ ប៉ុន្តែក៏អាចជួយបង្កើនមនោសញ្ចេតនាអ្នកទាំងពីរ ឲ្យកាន់តែយល់ចិត្តគ្នាដែរ។ ដូចនេះ បើសូម្បីតែមិនឈ្លោះ មានន័យថា អ្នកទាំងពីរកំពុងតែប្រឈមមុខនឹងបញ្ហា។
៣-បើអ្នកទាំងពីរមិនចង់ដើរលេងជាមួយគ្នា មិនចង់នៅជិតគ្នា អ្នកគួរតែប្រយ័ត្ន ព្រោះអាពាហ៍ពិពាហ៍អ្នកកំពុងតែជួបនឹងអាសន្ន។
៤-នៅពេលដែលប្តី ឬប្រពន្ធអ្នក ប្រែជាមានពាក្យច្រើននិយាយជាមួយនឹងអ្នកផ្សេង ហើយមានអារម្មណ៍លើគ្នាច្រើន គ្រួសារនេះនឹងត្រូវបានបំផ្លាញក្នុងថ្ងៃណាមួយ បើអ្នកមិនរកវិធីមកដោះស្រាយ។
៥-ប្រសិនជាអ្នកតែងនិយាយពាក្យចាក់ដោតចំពោះគ្នា ឬដ៏ថ្នាក់ប្រើអំពើហឹង្សា អាពាហ៍ពិពាហ៍អ្នកនឹងឆាប់ដើរដល់ផ្លូវបំបែកខ្លាំងណាស់។
៦-នៅពេលដែលអ្នកទាំងពីររស់នៅផ្សេងគ្នាក្នុងរយៈពេលយូរ ហើយមិនមានទំនាក់ទំនងជាមួយគ្នា ដោយប្រែជាដូចជាមនុស្សផ្សេងគ្នា នោះមានន័យថា អាពាហ៍ពិពាហ៍អ្នកកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងណាស់ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ