ក្រុមហ៊ុនផលិតរថយន្ត Ferrari បានដាក់បង្ហាញរថយន្ត Formula 1 របស់ខ្លួនជាផ្លូវការត្រៀមសម្រាប់រដូវកាល២០២០ ដែលបើកដោយកីឡាករ Sebastian Vettel និង Charles Leclerc។
ការបង្ហាញដ៏អស្ចារ្យនៃរថយន្តរបស់ពួកគេដែលមានឈ្មោះថា SF1000 បានធ្វើឡើងក្នុងនៅរោងមហោស្រព Romolo Valli ដោយមានការសម្តែងសិល្បៈចម្រុះជាច្រើនថែមទៀតផង។ ថ្នាក់ដឹងនាំរួមតាំងក្រុមការងារទាំងអស់ សុទ្ធសង្ឃឹមថា SF1000 នឹងនាំយកពានរង្វាន់ពិភពលោក ត្រឡប់មកកាន់ប្រទេសអ៊ីតាលីវិញ។

បញ្ជាក់ជូនថា ព្រឹត្តិការណ៍ Formula One World Championship 2020 នឹងចាប់ផ្តើមការប្រកួតជុំទី១ នាថ្ងៃទី១៥ មិនា ២០២០ ខណៈដែលការប្រកួតសរុបមានចំនួន ២២ជុំ (22 Grands Prix) ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ