ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ពេល​អាយុ​ខ្ទង់ ៣០​ឆ្នាំ ដើម្បី​ក្លាយជា​អ្នក​មាននៅ​អាយុ​ខ្ទង់ ៤០​ឆ្នាំ

5 ឆ្នាំ មុន

មនុស្ស​ពេល​ដែល​ចូល​ដល់​អាយុ​ខ្ទង់ ៣០​ឆ្នាំ​ហើយ​ភាគច្រើន​មានរឿង​ត្រូវ​ស្ត្រេ​ស​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ការ​ទិញ​ផ្ទះ ការ​ប្តូរ​ការងារ និង​ការ​ចិញ្ចឹម​បីបាច់​កូន​ៗ​ជាដើម ។ យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន គឺ​អ្នកស្រី ឡេ​ស្លី ថម​សាន់ (Leslie…

មនុស្ស​ពេល​ដែល​ចូល​ដល់​អាយុ​ខ្ទង់ ៣០​ឆ្នាំ​ហើយ​ភាគច្រើន​មានរឿង​ត្រូវ​ស្ត្រេ​ស​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ការ​ទិញ​ផ្ទះ ការ​ប្តូរ​ការងារ និង​ការ​ចិញ្ចឹម​បីបាច់​កូន​ៗ​ជាដើម ។ យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន គឺ​អ្នកស្រី ឡេ​ស្លី ថម​សាន់ (Leslie Thompson) បាន​ឲ្យ​ដឹង​ថា ការ​មាន​ជម្រើស​ច្រើន គឺជា​យុទ្ធសាស្ត្រ​ល្អ​ជាងគេ ហើយ​ពេល​ដែល​អ្នកមាន​ផែនការ​ច្បាស់លាស់​ហើយ​នៅ​អាយុ​នេះ វា​នឹង​អនុញ្ញាត​ឲ្យ​អ្នកមាន​ជម្រើស​កាន់តែ​ច្រើន​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ​ខ្ទង់ ៤០​ឆ្នាំ ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​ពេល​ដែល​អ្នក​នៅ​វ័យ ៣០​ឆ្នាំ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន​ជាង​មុន​នៅ​អាយុ ៤០​ឆ្នាំ​៖

១. ពិនិត្យ​មើល​ថវិកា​ទុក​ពេល​គ្រាអាសន្ន​សា​ជា​ថ្មី​៖
អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​តែងតែ​ប្រាប់​អ្នក​ឲ្យ​ទុក​ថវិកា​មួយ​ចំនួន​សម្រាប់​ពេល​មាន​អាសន្ន​យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​ស្មើ​ការ​ចាយវាយ​ប្រមាណ ៦​ខែ​ដែរ ។ អ្នក​អាច​នឹង​បាន​ចាប់ផ្តើម​វា​ទៅ​ហើយ​ពេល​ដែល​អ្នក​នៅ​អាយុ​ខ្ទង់ ២០​ឆ្នាំ ប៉ុន្តែ​ពេល​ដែល​ឈាន​ចូល​វ័យ ៣០​ឆ្នាំ អ្នក​ត្រូវ​តែ​មើល​ប្រាក់​សន្សំ​របស់​អ្នក​ឡើង​វិញ ។ ប្រសិនបើ​ការ​ចាយវាយ​របស់​អ្នក​បាន​កើនឡើង នោះ​ប្រាក់​ទុក​ពេល​មាន​អាសន្ន​ក៏​គួរតែ​កើនឡើង​តាម​ដែរ ។

២. ត្រៀមខ្លួន​ទិញ​ផ្ទះ​៖
ផ្ទះ គឺជា​ការ​ទិញ​ធំ​ជាងគេ​របស់​មនុស្ស​ភាគច្រើន​ក្នុង​ជីវិត​របស់​ពួក​គេ ហើយ​វា​ជា​ជម្រើស​ល្អ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ទិញ​ផ្ទះ​ទុកជា​មុន ។ ជំហាន​ទី​មួយ​ដែល​អ្នក​ត្រូវធ្វើ គឺ​សន្សំ​ថវិកា​សម្រាប់​ថ្លៃបង់​ដំណាក់កាល​ដំបូង​ប្រសិនបើ​អ្នក​ជ្រើសរើស​ការ​បង់​រំលស់ ។

៣. គណនា​គោលដៅ​សម្រាប់​ថ្ងៃ​អនាគត​របស់​អ្នក​ឲ្យ​ចេញ​ជា​តួលេខ​៖
អ្នក​អាច​នឹង​មើលឃើញ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ពេល​ដែល​អ្នក​ឈាន​ចូល​វ័យ ៣០​ឆ្នាំ ដូច្នេះ​អ្នក​គួរតែ​ដឹង​ច្បាស់លាស់​ពី​ការ​ចាយវាយ និង​ការ​សន្សំ​លុយ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​មុនគេ គឺ​ជ្រើសរើស​គោលដៅ​បី​ធំ​ៗ​ដែល​អ្នក​ចង់​សម្រេច​នៅ​ថ្ងៃ​អនាគត ។ ឧទាហរណ៍​ដូច​ជា​ទោ​ញ​ផ្ទះ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​បរទេស ឬ​ការ​បង់ថ្លៃ​សាកលវិទ្យាល័យ​ឲ្យ​កូន​ៗ​ជាដើម ។

បន្ទាប់​មក​គណនា​វា​ឲ្យ​ចេញ​ជា​តួលេខ​ដើម្បី​ប្រាប់​អ្នក​ឲ្យ​ដឹង​ពី​ចំនួន​ថវិកា​ដែល​អ្នក​ត្រូវការ​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ​ក្នុង​រយៈពេល​ណាមួយ​ជា​កំណត់ ។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​មើល​ការ​ចាយវាយ​របស់​អ្នក​នឹង​ពិចារណា​ថា​មាន​ផ្នែក​ណា​ដែល​អ្នក​កំពុង​តែ​ចាយវាយ​ខ្ជះខ្ជាយ​ឬ​លើសលប់​ទេ? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ