ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូលទិញចំបើងទុកបណ្តុះផ្សិត ក្លាយ​ជា​ចំណីអគ្គិភ័យ​អស់ជាង​​២០លានរៀល​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ ​ពំនូកចំបើង​ដែល​ម្ចាស់​ប្រមូល​ទិញ​រួច​យក​មក​ទុក​ក្នុង​រោង​មួយ​កន្លែង​សម្រាប់​​ទុក​បណ្តុះ​ផ្សិត បាន​ក្លាយទៅជា​ចំណី​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ម្តាយ​របស់​ម្ចាស់​រោង​ពំនូកចំបើង​នោះ​បាន​ប្រមូល​ចំបើង​ចាស់​ៗ​ដុត​ចោល​ហើយ​មិន​បាន​នៅ​មើល ទើប​បណ្តាល​ឱ្យ​ភ្លើង​រាលដាល​ដល់​រោង​ដាក់​ចំបើង​នោះ​ឆេះ​អស់ទាំង​ស្រុង ហើយ​ទំហំ​នៃ​ការ​ខូចខាត​បើ​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​២៥​លាន​រៀល ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​​រសៀល​​ថ្ងៃ​ទី​១១ ខែកុម្ភៈ…

ខេត្តបន្ទាយមានជ័យ ៖​ ​ពំនូកចំបើង​ដែល​ម្ចាស់​ប្រមូល​ទិញ​រួច​យក​មក​ទុក​ក្នុង​រោង​មួយ​កន្លែង​សម្រាប់​​ទុក​បណ្តុះ​ផ្សិត បាន​ក្លាយទៅជា​ចំណី​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ម្តាយ​របស់​ម្ចាស់​រោង​ពំនូកចំបើង​នោះ​បាន​ប្រមូល​ចំបើង​ចាស់​ៗ​ដុត​ចោល​ហើយ​មិន​បាន​នៅ​មើល ទើប​បណ្តាល​ឱ្យ​ភ្លើង​រាលដាល​ដល់​រោង​ដាក់​ចំបើង​នោះ​ឆេះ​អស់ទាំង​ស្រុង ហើយ​ទំហំ​នៃ​ការ​ខូចខាត​បើ​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​២៥​លាន​រៀល ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​​រសៀល​​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ភ្នំ​តូច បាន​ឲ្យ​ដឹង​ថា ម្ចាស់​រោង​ដាក់​ចំបើង​កើតហេតុ​ខាងលើ​ឈ្មោះ ជា វុ​ទ្ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

តាម​ការ​រៀបរាប់​ពី​ម្ចាស់​រោង​ចំបើង​កើតហេតុ​បាន​និយាយ​ថា ចំបើង​ទាំងនេះ គាត់​បាន​ប្រមូល​ទិញ​ពី​គេ​ដោយ​ចង​ជា​ដុំ ក្នុង​១​ដុំ​តម្លៃ​៣​ពាន់​រៀល និង​យក​មក​ទុក​ក្នុង​រោង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ រង់ចាំ​ទុក​បណ្តុះ​ផ្សិត ហើយ​ចំបើង​ទាំងអស់​មាន​ចំនួន​៨​ពាន់​ដុំ ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ម្តាយ​របស់​គាត់​បាន​ប្រមូល​ចំបើង​ចាស់​ៗ​ដុត​ចោល ហើយ​មិន​បាន​នៅ​មើល​នោះ​ទេ បណ្តាល​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​រោង​ដាក់​ពំនូកចំបើង​ដែល​គាត់​ទើប​ទិញ​យក​មក​ទុក​បណ្តុះ​ផ្សិត​នោះ ដោយ​គ្មាន​អ្នក​ណា​ដឹង​ថា​ភ្លើង​ឆេះ​ឡើយ លុះ​ភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ ទើបបាន​ដឹង ប៉ុន្តែ​ហួសពេល​ទៅ​ហើយ ព្រោះ​រោង​ដាក់​ពំនូកចំបើង​ទាំងនោះ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង បើ​គិត​ពី​តម្លៃ​នៃ​ការ​ខូចខាត​សរុប​ជា​ទឹកប្រាក់​ចំនួន​២៥​លាន​រៀល ។ នៅ​ក្នុង​ករណី​អគ្គី​ភ័យ​ខាងលើ​នេះ គឺ​មិន​បង្ក​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​ដល់​កន្លែង​ផ្សេង​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ