ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​១៩​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៧​កុម្ភៈ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១១ ដល់ ១៧ កុម្ភៈ​នេះ​តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់ ហើយ​មាន​ភ្លៀង​ធ្លាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១១ ដល់ ១៧ កុម្ភៈ​នេះ​តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់ ហើយ​មាន​ភ្លៀង​ធ្លាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃនេះ​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ កម្រិត​សម្ពាធ​បាន​នឹង​កំពុង​គ្របដណ្តប់​លើ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ៖ ១- តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​ពី​១៩-២២°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១ -៣៣°C ។ ២-​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៤-២៦°C និង -​សីតុណ្ហភាព​អតិបរមា​មាន​៣២-៣៤°C ។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១២-១៣ ខែកុម្ភៈ​ផ្នែក​ខ្លះ​នៃ​រាជធានី ខេត្ត នៅ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម និង​ខេត្ត​នៅ​ភាគ​ខាងកើត​ជាប់ និង​ប្រទេស​វៀតណាម​នឹង​អាច​មាន​ភ្លៀង​ខ្សោយ ។ ចំណែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ °C ។ នៅ​ថ្ងៃ​១២-១៥ ខែកុម្ភៈ​ផ្នែក​មួយ​ចំនួន​នៃ​រាជធានី​-​ខេត្ត​នៅ​តំបន់ មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ពី ខ្សោយ​ទៅ​មធ្យម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ