ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​កុយ ​បង្ហាញ​វត្តមាន​សម្តែង​នៅ​ប្រទេស​ជប៉ុន ​ក្រោយ​ខាន​ធ្វើ​​ដំណើរ​សម្តែង​នៅ​ក្រៅប្រទេស​ជិត​១០​ឆ្នាំ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យូរ​ឆ្នាំ​មក​ហើយ​ដែល​លោក​ជួង ជី​ ហៅ​នាយ​កុយ ​តារា​កំប្លែង​ល្បីល្បាញ​ខកខាន​សម្តែង​នៅ​ក្រៅប្រទេស​ជូន​បងប្អូន​នៅ​រស់នៅ​ឆ្ងាយ​ស្រុក​បាន​សើច​កម្សាន្ត​ បន្ទាប់​ពី​លោក​រក​ពេល​មិន​ទាន់​ឃើញ​ មមាញឹក​ក្នុងស្រុក​រហូត​រំលង​ទៅ​រាប់​ឆ្នាំ​។ ​យ៉ាងណា​ពេល​នេះ​ នាយ​កុយ​កំពុង​តែ​មាន​វត្ត​មាននៅ​ប្រទេស​ជប៉ុន​សម្តែង​ជូន​បងប្អូន​នៅ​ទីនោះ​យ៉ាង​រីករាយ ​ដោយ​លោក​សម្រេចចិត្ត​ទៅ​ជប៉ុន​នា​គ្រានេះ​ ក្នុង​ន័យ​ស្វែងរក​ជំនួយ​ជួយ​ដល់​ជន​ក្រីក្រ​ និង​កុមារ​កំព្រា​។

រាជធានីភ្នំពេញ ៖ យូរ​ឆ្នាំ​មក​ហើយ​ដែល​លោក​ជួង ជី​ ហៅ​នាយ​កុយ ​តារា​កំប្លែង​ល្បីល្បាញ​ខកខាន​សម្តែង​នៅ​ក្រៅប្រទេស​ជូន​បងប្អូន​នៅ​រស់នៅ​ឆ្ងាយ​ស្រុក​បាន​សើច​កម្សាន្ត​ បន្ទាប់​ពី​លោក​រក​ពេល​មិន​ទាន់​ឃើញ​ មមាញឹក​ក្នុងស្រុក​រហូត​រំលង​ទៅ​រាប់​ឆ្នាំ​។ ​យ៉ាងណា​ពេល​នេះ​ នាយ​កុយ​កំពុង​តែ​មាន​វត្ត​មាននៅ​ប្រទេស​ជប៉ុន​សម្តែង​ជូន​បងប្អូន​នៅ​ទីនោះ​យ៉ាង​រីករាយ ​ដោយ​លោក​សម្រេចចិត្ត​ទៅ​ជប៉ុន​នា​គ្រានេះ​ ក្នុង​ន័យ​ស្វែងរក​ជំនួយ​ជួយ​ដល់​ជន​ក្រីក្រ​ និង​កុមារ​កំព្រា​។

ដំណើរ​ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន​នា​ពេល​នេះ​ របស់​កំពូល​តារា​កំប្លែង​នាយ​កុយ ​ត្រូវ​បាន​បងប្អូន​រស់នៅ​ប្រទេស​ជប៉ុន​ មានការ​រីករាយ​ជា​ពន់ពេក​ ខណៈ​ដែល​នាយ​កុយ​ដែល​មាន​ទីផ្សារ​សម្តែង​ច្រើន​នៅ​ក្នុងស្រុក ​ស្រាប់តែ​បើក​ចិត្ត​យក​ប្រទេស​ជប៉ុន​ជាទី​ផ្សារ​ថ្មី​នៅ​ក្រៅប្រទេស​ក្រោយ​អាក់ខាន​ជា​ច្រើន​ឆ្នាំ​។​ នេះ​ជា​ឱកាស​មួយ​ល្អ​ប្រសើរ​បំផុត ​ដែល​នាយ​កុយ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន ​ក្នុង​ន័យ​ធ្វើ​ឲ្យ​បងប្អូន​យើង​បាន​រីករាយ​សើច​សប្បាយ​ ខណៈ​ដែល​ពួក​គាត់​នៅ​តែ​គាំទ្រ​ និង​ចង់​ឃើញ​វត្តមាន​តារា​កំប្លែង​រូប​នេះ​ មានឱកាស​នៅ​ក្បែរ​អ្នក​រស់នៅ​ឆា្ង​យ​ស្រុក​បាន​ខ្លះ ​ក៏​ដូច​ជា​ការ​សួរសុខទុក្ខ​ផង​ដែរ​។ ​នាយ​កុយ​បាន​សម្រេចចិត្ត​ចេញ​ទៅ​ប្រទេស​ជប៉ុន​ មក​ពី​គិតគូ​រឿង​ស្វែង​រក​ជំនួយ​ជួយ​ដល់​សង្គម ​ពិសេស​ការ​ស្វែងរក​ថវិកា ​ក៏​ដូច​ជា​មូ​និ​ធិ ​ដើម្បី​ជួយ​ដល់​ជន​ទី​ទាល់ក្រ ​កុមារ​កំព្រា​ ក៏​ដូច​ជា​ជន​ចាស់ជរា​ដែល​លោក​ងាក​មក​គិតគូ​រស្វែងរក​ទឹកចិត្ត​មនុស្សធម៌​ និង​កិច្ចការ​សង្គម​ទាន់​មាន​កម្លាំងកាយ​ធ្វើ​កិច្ចការ​ល្អ​ៗ​បាន​។

អ្នក​នាង​គ្រ​ ត​ដែល​ជា​សមាជិក​រួម​ក្រុម​សម្តែង​ជាមួយ​នាយ​កុយ​បាន​ឲ្យ​ដឹង​ថា ​«​ប្រធាន​ក្រុម​របស់​អ្នកស្រី​លោក​ជួង ជី ​ហៅ​នាយ​កុយ​ បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន​តាំងពី​ថ្ងៃ​ទី​៦ ​សីហា​ មក​ម្ល៉េះ​។​ គាត់​បាន​ទៅ​សម្តែង​ជាមួយ​តារា​កំប្លែង​បាត់​មុខ​យូរ​ដែរ​ គឺ​អ្នក​នាង​ម៉ាច​ ប្រិមប្រិយ​ ដោយ​ចាកចេញ​ទៅ​តែ​២​នាក់​ប៉ុណ្ណោះ​ និង​ជាប់​ភារៈកិច្ច​សម្តែង​​នៅ​ទីនោះ​រយៈ​៣​ស​ប្តា​ហ៍ ​ឬ​៤​ស​ប្តា​ហ៍ ​និង​វិល​មក​វិញ​»​។ ​អ្នក​នាង​គ្រ​ត​បន្ត​ឲ្យ​ដឹង​ថា​ «​បង​កុយ​គាត់​ទៅ​ច្រៀង​ឲ្យ​បងប្អូន​នោះ​ផង​ កំប្លែង​ផង​ ពិតជា​សប្បាយ ​ព្រោះ​គាត់​នៅ​តែ​មាន​ប្រជាប្រិយភាព​ដូច​ដើម​ និង​មានការ​នឹករលឹក​ពី​បងប្អូន​នៅ​ទីនោះ​គ្រប់​គ្នា​។ ​អ្វី​ដែល​សំខាន់​ទៀត​នោះ​ បង​កុយ​គាត់​សប្បាយចិត្ត​ដែល​ខានទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​យូរ​ឆ្នាំ​ដែរ​នោះ​ ទើប​អាច​រក​ចន្លោះ​បាន​សម្តែង​នៅ​ទីនោះ​។​ លើស​ពី​នេះ​ទៀត​ គាត់​ចេញ​ទៅ​ធ្វើការ​ជួយ​សង្គម​តាម​រយៈ​ការ​សម្តែង​ស្វែងរក​មូ​និ​ធី​មនុស្ស​ពី​ខ្មែរ​នៅ​ជប៉ុន​ ដើម្បី​បាន​ជួយ​ដល​បងប្អូន​ក្នុងស្រុក​ជា​អ្នក​ក្រីក្រ​ដែល​លោក​មាន​ទឹកចិត្ត​ជួយ​ក្នុង​ពេល​ដែល​លោក​អាច​សម្តែង​បាន​ ធ្វើ​បាន ​ទើប​គាត់​សម្រេចចិត្ត​ទៅ​ទីនោះ​តែ​ម្តង​»​។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព