ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ចង​ចាំ! ​វិធី​សង្គ្រោះ​បឋម​ បើ​សិន​​ជា​ឃើញ​គេ​កំពុង​តែ​លង់ទឹក

4 ឆ្នាំ មុន

ចំណុច​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ ៖ ១. ហៅ​គ្នីគ្នា​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ ២. ត្រូវ​មាន​មនុស្ស​ម្នាក់ ទាក់ទង​ទៅ​គ្រូពេទ្យ…

ចំណុច​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ ៖

១. ហៅ​គ្នីគ្នា​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ
២. ត្រូវ​មាន​មនុស្ស​ម្នាក់ ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឡាន​សង្គ្រោះ​បន្ទាន់
៣. ព្យាយាម​យក​ជន​រង​គ្រោះ ចេញពី​ទឹក​ឲ្យ​បាន​ឆាប់
៤. ត្រួតពិនិត្យ​ដង្ហើម​រង​គ្រោះ
៥. បើ​ជន​រង​គ្រោះ មិន​ដកដង្ហើម ត្រូវ​ពិនិត្យ​មើល​ជីពចរ
៦. បើ​គ្មាន​ជីពចរ ត្រូវ​ប្រញាប់​ធ្វើ​ចលនា​បេះដូង​ភ្លាម​។

ដាក់​ជន​រង​គ្រោះ ឲ្យ​គេង​ផ្ងារ ៖

• ដាក់​កែង​បាតដៃ​ម្ខាង ទៅ​ចំ​កណ្តាល​ទ្រូង​របស់​ជន​រង​គ្រោះ​ស្រប​នឹង​ដោះ (​ប៉ុន្តែ សម្រាប់​ទារក គឺ​ដាក់​ម្រាម​ពីរ​នៅ​លើ​ឆ្អឹងទ្រូង​)
• យកដៃ​ម្ខាង​ទៀត​សង្កត់ពីលើ​ដៃ​នេះ​ចុះ​ក្រោម​ប្រហែលជា ៥ សង់ទីម៉ែត្រ (​ត្រូវ​ប្រយ័ត្ន ៖ មិន​ត្រូវ​សង្កត់​លើ​ឆ្អឹងជំនី​ឡើយ​) ប៉ុន្តែ សម្រាប់​ទារក គឺ​ចុះ​ក្រោម​តែ ២,៥ ឬ ៣ សង់ទីម៉ែត្រ​ប៉ុន​នោះ
• សង្កត់​បែប​នេះ​ឲ្យ​បាន ៣០ ដង (​ក្នុង​អត្រា ១០០ ដង​ក្នុង​មួយ​នាទី ឬ​លឿន​ជាង​នេះ​)
• ត្រូវ​ឲ្យ​ទ្រូង​របស់​ជន​រង​គ្រោះ​ងើបឡើង​លើ​វិញ​រាល់ពេល​សង្កត់​ម្តង​ៗ
• ពិនិត្យ​មើល​ដង្ហើម​ជន​រង​គ្រោះ ថា​តើ​គេ​ចាប់ផ្តើម​ដកដង្ហើម​ឬ​នៅ
• បើ​មិន​ទាន់​មាន​ដង្ហើម អ្នក​គួរ​ធ្វើ​វា​ម្តងទៀត សារ​ឡើង​វិញ​។

ប្រសិនបើ​អ្នក បាន​រៀន​ចេះ​ច្បាស់​ពី​វិធី​សង្គ្រោះ​បឋម​បាន​ច្រើន អ្នក​អាច​បើកផ្លូវ​ខ្យល់ របស់​ជន​រង​គ្រោះ​តាម​រយៈ ៖

• ការ​ផ្ងើយ​ចង្ការ​ជន​រង​គ្រោះ​ឡើង​លើ
• បិទ​ច្រមុះ​ជន​រង​គ្រោះ ឲ្យ​បាន​ជិត​ល្អ
• អ្នក​ត្រូវ​ដកដង្ហើម​តាម​ធម្មតា
• យក​មាត់​របស់​អ្នក​គ្រប​ពីលើ​មាត់​ជន​រង​គ្រោះ​ឲ្យ​បាន​ជិត​ដូច​គ្នា
• រួច​ផ្លុំ​ខ្យល់​ចេញពី​មាត់​អ្នក​ចូល​ទៅ​មាត់​ជន​រង​គ្រោះ ដើម្បី​បើក​សន្ទះ​ខ្យល់​ដែល​បិទ​ជិត
• ឆ្លៀត​ដកដង្ហើម ២ វិនាទី ដើម្បី​ប្រាកដ​ថា​ទ្រូង​ជន​រង​គ្រោះ​កម្រើក
• ផ្លុំ​ខ្យល់​បែប​នេះ ២ ដង តាម​ពីក្រោយ ដោយ​ការ​សង្កត់​ទ្រូង ៣០ ដង​ទៀត
• ចូរ​ធ្វើ​ដំណើរការ​នេះ​ឆ្លាស់គ្នា​នេះ (​សង្កត់ ៣០ ដង ផ្លុំ​ខ្យល់ ២ ដង​) រហូត​ដល់​អ្នកជំនាញ ឬ​គ្រូ​ពេទ្យ​មក​ដល់ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បន្ត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ