ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី​ធម្មជាតិទាំង​៤ ​ជួយដល់​​ការ​លាង​តម្រង​នោម

4 ឆ្នាំ មុន

តម្រងនោម ជា​សរីរាង្គ​សំខាន់​បំផុត​ក្នុង​រាង​កាយ​របស់​មនុស្ស​យើង​។ តម្រងនោម ជា​អ្នក​ច្រោះ និង​​សម្អាត​ឈាម ហើយ​នាំ​កាក​សំណល់ និង​ជាតិពុល​ចេញពី​រាង​កាយ​។ ពេល​ខ្លះ តម្រងនោម​ក៏​ចេះ​អន់ចិត្ត ស្ត្រេ​ស…

តម្រងនោម ជា​សរីរាង្គ​សំខាន់​បំផុត​ក្នុង​រាង​កាយ​របស់​មនុស្ស​យើង​។ តម្រងនោម ជា​អ្នក​ច្រោះ និង​​សម្អាត​ឈាម ហើយ​នាំ​កាក​សំណល់ និង​ជាតិពុល​ចេញពី​រាង​កាយ​។ ពេល​ខ្លះ តម្រងនោម​ក៏​ចេះ​អន់ចិត្ត ស្ត្រេ​ស ហើយ​ឈឺ​ដែរ ពិសេស ពេល​មាន​ជាតិពុល​ច្រើន​ពេក​។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ចេះ​យល់ចិត្ត​តម្រងនោម ហើយ​ថែទាំ​វា​ខ្លះ​ផង ដើម្បី​ជួយ​ឲ្យ​វា ដើរ​បាន​ស្រួល ហើយ​យូរអង្វែង​។

របប​អាហារ​មិន​មាន​សុខភាព និង​ការ​ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់​នាំ​ឲ្យ​ជាតិពុល​នឹង​កើនឡើង ហើយ​ធ្វើទុក្ខ​ដល់​តម្រងនោម និង​ថ្លើម​។ ខាងក្រោម​នេះ ជា​ការ​លាង​តម្រងនោម តាម​វិធី​ធម្មជាតិ ៖

១. បន្លែ និង​ផ្លែ​ឈើ ពិតជា​សំខាន់​ណាស់ ដើម្បី​លាង​តម្រងនោម ដូច​ជា ស្ពៃ​ស្ពី​ណា​ច ការ៉ុត ស្ពៃក្តោប ត្រសក់ និង​ឃឹ​ន​ឆាយ​។ សារធាតុចិញ្ចឹម និង​អង់​ទី​អុក​ស៊ី​ដង់ ដែល​មាននៅ​ក្នុង​បន្លែ​ទាំងនេះ អាច​លាង​សម្អាត​តម្រងនោម​បាន ដូច្នេះ ចូរ​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន​។

២. បើសិនជា​អ្នក​មិនសូវ​ចូល​ចិត្ត​ទឹក​បន្លែ​នោះ​ទេ អ្នក​អាច​ញ៉ាំ​លាយ​នឹង​ទឹក​ផ្លែ​ឈើ​វិញ ដូច​ជា ទឹក​ប៉ោម ទឹក​ម្នាស់ និង​ទឹកក្រូច​បាន​។

៣. ទឹក​ក្រែ​ន​បឺ​រី អាច​ការពារ​ការ​ឆ្លង​មេរោគ និង​សម្អាត​តម្រងនោម​។

៤. ចុង​ក្រោយ ហើយ​មិន​អាច​អត់​បាន គឺ​ទឹក​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ បើ​គ្មាន​ទឹក ឬ​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់​ទេ កុំ​សង្ឃឹមថា អ្នករ​ស់បាន​យូរ​អី (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ