រាជធានីភ្នំពេញ ៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៤ សីហា ២០១៤ មានរៀបចំពិធីបំពាក់ឋានន្តរសក្តិជូនដល់នាយនគរបាលចំនួន៧៣រូប ក្រោមអធិបតីភាពលោកនាយកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា នាយនគរបាលដែលត្រូវបំពាក់ឋានន្តរស័ក្តិនៅព្រឹកនេះ មានថ្នាក់ឧត្តមសេនីយ៍ឯក ១៨រូប ឧត្តមសេនីយ៍ទោ ១៥រូប និង ឧត្តមសេនីយ៍ត្រី ៤០រូប ក្រោយពីធ្វើពិធីបំពាក់ឋានន្តរស័ក្តិជូនដល់នាយនគរបាលនោះរួចមក លោក នេត សាវឿន ក៍បានប្រគល់ម៉ូតូធុនធំចំនួន១០០គ្រឿង ជូនដល់នគរបាលជាតិ ដើម្បីជាមធ្យោបាយក្នុងចុះបង្រ្កាបបទល្មើសនានា និង ល្បាតរៀបចំសណ្តាប់ សន្តិសុខសង្គមផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ