ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ប្រព័ន្ធ​បណ្តាញ​សង្គម​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់

4 ឆ្នាំ មុន

ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ធ្លាក់​ទឹកចិត្ត ជា​ពិសេស​ចំពោះ​ក្មេង​ស្រី​វ័យ​ជំទង់​។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​អះអាង​ថា បញ្ហា​នេះ​អាច​នឹង​ស្មុគស្មាញ​ជាង​អ្វី​ដែល​អ្នកជំនាញ​គិត ។ ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​អត្ថបទ The Lancet Child &…

ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ធ្លាក់​ទឹកចិត្ត ជា​ពិសេស​ចំពោះ​ក្មេង​ស្រី​វ័យ​ជំទង់​។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​អះអាង​ថា បញ្ហា​នេះ​អាច​នឹង​ស្មុគស្មាញ​ជាង​អ្វី​ដែល​អ្នកជំនាញ​គិត ។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​អត្ថបទ The Lancet Child & Adolescent Health បាន​ពាក់ព័ន្ធ​នឹង​ការ​សម្ភាសន៍​ជាមួយ​ក្មេង​ជំទង់​ជិត ១​ម៉ឺន​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៦​ឆ្នាំ នៅ​ក្នុង​ប្រទេស​អង់គ្លេស​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​បណ្តាញ​សង្គម​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ក្មេង​ស្រី ដោយ​បង្កើន​ការ​ប្រឈម​នឹង​ការ​សម្លុត និង កាត់​បន្ថយ​ការ​គេង និង​ហាត់ប្រាណ ។

លទ្ធផល​បាន​បង្ហាញ​ថា បណ្តាញ​សង្គម​ខ្លួន​វា​មិន​បង្ក​អន្តរាយ​ទេ ប៉ុន្តែ​ការ​ប្រើប្រាស់​ញឹកញាប់​អាច​រំខាន​ដល់​សកម្មភាព​ដែល​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត ដូច​ជា​ការ​គេង​និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​។

និយាយ​ម្យ៉ាងទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ខ្លួន​វា​ប្រហែលជា​មិន​ត្រូវ​ស្តីបន្ទោស​ចំពោះ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ទេ​។ ផ្ទុយ​ទៅ​វិញ​វា​បាន​បំផ្លាញ គុណភាព​នៃ​ការ​គេង​និង​ការ​ហាត់ប្រាណ​របស់​ក្មេង​ស្រី ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​ធ្វើ​សកម្មភាព​តាម​អ៊ី​ន​ធើ​ណេ​ត​ហើយ​នោះ​ជា​អ្វី​ដែល​នាំ​ឱ្យ​មាន​សុខុមាលភាព​ទាប​និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​។

លោក Bob Patton សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Surrey មាន​ប្រសាសន៍​ថា​៖«​នេះ​មាន​ន័យ​ថា​យុទ្ធសាស្ត្រ​ផ្តោត​តែ​លើ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​លើកកម្ពស់​សុខុមាលភាព​ឬ​សុខភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​។ ការ​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​បង្កើន​ការ​គេង​និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ប្រសើរ​ជាង​មុន អាច​ជា​អ្វី​ដែល​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​»​។

ជាមួយ​គ្នា​នេះ​ដែរ គេ​បាន​និយាយ​ថា ចំពោះ​ក្មេង​ប្រុស ផល​ប៉ះពាល់​លើ​សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ​ហាក់ដូចជា​មក​ពី​ហេតុផល​ផ្សេង​ទៀត ដូច្នេះ​ការ​ស្រាវជ្រាវ​ចាំបាច់​ត្រូវការ​ស្រាវជ្រាវ​បន្ថែម ៕

ប្រភព ៖ cnn , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ