ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះឆ្មក់​២ភូមិ​ ប្រមូលប្រុសស្រីជិត​១០​នាក់​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញ​នគរបាល​អធិការ​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ៃលិន ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ក្នុងភូមិ​​ចំនួន​២​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន ។ ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ជំនាញ​នគរបាល​អធិការ​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ៃលិន ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ក្នុងភូមិ​​ចំនួន​២​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន ។

ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ រហូត​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ចំនួន​ពីរ គឺ​ភូមិបរ​ឌិន​នៀវ និង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ណុះ ហ្វ​រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ខាងក្រោយ​វិហា​រអ៊ិស្លា​ម ស្ថិត​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​រឹបអូស​បាន​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួច​មក កម្លាំង​ជំនាញ​ក៏​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បន្ថែម​ទៀត ដែល​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅ​ចំណុច​កន្លែង​ចិញ្ចឹម​មាន់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា (​សង្ស័យ​ម៉ា​ទឹក​ក​) ចំនួន​៧​កញ្ចប់​តូច និង​៣​កញ្ចប់​ធំ ។ បន្ទាប់​មក​ទៀត រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​បន្ថែម​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​រួម​មាន ១-​ឈ្មោះ ណុះ ហ្វ​រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ខាងក្រោយ​ព្រះ​វិហា​រអ៊ិស្លា​ម ស្ថិត​ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ២-​ឈ្មោះ ចាន់ សំណាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន អ្នក​ជួញដូរ​គ្រឿងញៀន ៣-​ឈ្មោះ ភូ រ៉ា ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ។

៤-​ឈ្មោះ សំ រិ​ទ្ឋ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ត្រូវជា​ប្រពន្ធ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ៥-​ឈ្មោះ សា វី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​) ៦-​ឈ្មោះ ណេ​ង សុភា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​) និង​៧-​ឈ្មោះ សាន់ ញាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ច្នៃត្បូង រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងអស់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ