ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញគ្រឿងញៀ.ន​៤គីឡូ នៅ​ចំណុចផ្លូវ៦A ក្នុងសង្កាត់ជ្រោយចង្វា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ​(​ក​៨)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​នាយករង វ៉ា​ន់ កុសល…

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ​(​ក​៨)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​នាយករង វ៉ា​ន់ កុសល និង​មានការ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង ហ៊ឹង ប៊ុ​ន​ថន បាន​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​ជួញដូរ​គ្រឿង​ញៀន​ ដោយ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀនចំនួន៤កញ្ចប់ ស្មើនឹង​​ទម្ងន់​៤​គីឡូក្រាម នៅ​ចំ​ណុ​ច​ផ្លូវ​៦A មុខ​ស្ថានីយ​ប្រេង PTT (​កាហ្វេ​អា​ម៉ា​ហ្សូ​ន​) ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ម្នាក់​នាក់​ខាងលើ​ឈ្មោះ សែង​ច​ន្ទ័ ដួងចៃ (SENGCHANH DOUANGCHAY ) ភេទ
ប្រុស អាយុ​៦៩​ឆ្នាំ ជនជាតិ​ឡាវ ។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន ម្សៅ​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​៤​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់​៤​គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ