ពេលនេះវីរុសថ្មីកំពុងវាយប្រហារលើដំណាំ៣មុខ នៅបារាំង
ប្រទេសបារាំង ៖ បើតាមទីភ្នាក់ងារសន្តិសុខសុខាភិបាលបារាំង ANSES កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានព្រមានពីវីរុសថ្មី ដែលវាយប្រហារលើដំណាំប៉េងប៉ោះ ម្ទេស…
ប្រទេសបារាំង ៖ បើតាមទីភ្នាក់ងារសន្តិសុខសុខាភិបាលបារាំង ANSES កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានព្រមានពីវីរុសថ្មី ដែលវាយប្រហារលើដំណាំប៉េងប៉ោះ ម្ទេស…
ប្រទេសបារាំង ៖ បើតាមទីភ្នាក់ងារសន្តិសុខសុខាភិបាលបារាំង ANSES កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បានព្រមានពីវីរុសថ្មី ដែលវាយប្រហារលើដំណាំប៉េងប៉ោះ ម្ទេស និងម្រេច ហើយស្នើឲ្យតាមរកវីរុសនោះលើបណ្ដាដំណាំនៅបារាំង ហើយរាយការណ៍ឲ្យបានឆាប់ពីវត្តមានរបស់វា ដើម្បីចៀសវាងការឆ្លងរាលដាល។
ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី៤ ខែកុម្ភៈ ANSES គូសបញ្ជាក់ថា វីរុស TOMATO BROWN RUGOSE FRUIT VIRIS(TOBRFV) មានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់បណ្ដាដំណាំដែលរសើបបំផុត។ វាអាចចម្លងតាមគ្រាប់ពូជ តាមរុក្ខជាតិ និងតាមបណ្ដាផ្លែឈើដែលបានឆ្លង ហើយវីរុសនោះអាចនៅរស់បានយូរនៅខាងក្រៅ។ ដំណាំនានាក្នុងចម្ការអាចរងការឆ្លង។
លោកហ្វីលីបរៃ៉ណូល នាយកនៃមន្ទីរពិសោធន៍សុខភាពរុក្ខជាតិរបស់ ANSES ពន្យល់ថា លក្ខណៈពិសេសរបស់វីរុសនេះ ត្រង់មិនទាន់មានការព្យាបាលប្រកបដោយ ប្រសិទ្ធភាពមួយនៅឡើយ រួមទាំងមធ្យោបាយប្រឆាំងវីរុសនេះ។ បណ្ដារុក្ខជាតិដែលរងការប៉ះពាល់បានប្រែពណ៌ពិសេសស្លឹកក៏ដូចជាផ្លែ។ចំណែកម្រេចនិងម្ទេសដែលរងប៉ះពាល់មានលក្ខណៈមិនអាចលក់ដូរបាន។
ក្នុងឋានៈជាប្រទេសផលិតប៉េងប៉ោះដ៏ធំ បារាំងអាចជួបប្រទះបណ្ដាផលវិបាកនៃសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងខែសង្វាក់ផលិតកម្មក៏ដូចជាក្នុងផលិតកម្មបែបគ្រួសារ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ