ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ត្រជាក់​! កម្ពុជានឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ​ ចាប់ពី​ថ្ងៃ​ទី​០៤ខែកុម្ភៈនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ​ចាប់ពី​ថ្ងៃ​០៤ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១០ កុម្ភៈ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្តី​ពី…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ​ចាប់ពី​ថ្ងៃ​០៤ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១០ កុម្ភៈ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្តី​ពី ស្ថានភាព​ធាតុអាកាស​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា ចាប់ពី​០៤ ដល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ជ្រលង​សម្ពាធ​ខ្ពស់​រំកិល​គ្របដណ្តប់​លើ​កម្ពុជា ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​ធ្វើ​ឲ្យ ១- តំបន់​ជួរ​ភ្នំ និង​ខ្ពង់រាប នៅ​ថ្ងៃ​៤-៨ ខែកុម្ភៈ ធាតុអាកាស​ត្រជាក់​សីតុណ្ហភាព​មាន​១៧-២១°C និង​សីតុណ្ហភាព អប្បរ​មា​មាន​២៩-៣២°C ។ ២- តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​មាន​២០-២៣ °C និង​សីតុណ្ហភាព​អតិបរមា​មាន​៣១-៣៣°c ។ ៣-​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បរ​មា​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​មាន​៣១-៣៣ °C ។

ក្រសួង​បន្ត​ថា នៅ​ថ្ងៃ​ទី​៩-១០ ខែកុម្ភៈ ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ