ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាកា​រៈទាំង​២​នេះ អ្នក​មិនត្រូវ​​សំងំ​​នៅ​ស្ងៀម​ឡើយ គួរតែ​ទៅ​មន្ទីរពេទ្យ​ភ្លាម

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​ដែល​អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ មិន​គួរ​ទុក​យូរ​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ? ១- នៅ​ពេល​ដែល​អ្នក​ពិបាក​ក្នុង​ការ​ដកដង្ហើម​ខ្លាំង ដើមទ្រូង​ថប់​ៗ ដកដង្ហើម​មិន​ស្មើគ្នា ឬ​ដក​ដង្ហើម​ញាប់​ខុស​ពី​ធម្មតា អ្នក​មិន​គួរ​គិត​ថា​មិន​អី…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​ដែល​អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ មិន​គួរ​ទុក​យូរ​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ?

១- នៅ​ពេល​ដែល​អ្នក​ពិបាក​ក្នុង​ការ​ដកដង្ហើម​ខ្លាំង ដើមទ្រូង​ថប់​ៗ ដកដង្ហើម​មិន​ស្មើគ្នា ឬ​ដក​ដង្ហើម​ញាប់​ខុស​ពី​ធម្មតា អ្នក​មិន​គួរ​គិត​ថា​មិន​អី ហើយ​មិន​ទៅ​មន្ទីរពេទ្យ​ទេ​។ អាកា​រៈ​នេះ​កើត​លើ​ខ្លួន អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ភ្លាម ដោយ​មិន​គួរ​យកសុខ​ភាព​អ្នក​មក​លេងសើច​ឡើយ​។

២-ប្រសិនជា​អ្នក​ធ្លាប់​នៅ​ជិត​អ្នកជំងឺ អ្នក​គួរតែ​កាន់តែ​ប្រយ័ត្ន​ពី​សុខភាព​របស់​អ្នក ព្រោះ​មេរោគ​អាច​ឆ្លង​ចូល​រាង​កាយ​អ្នក​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះអ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពី​សុខភាព​របស់​អ្នក ទើប​អ្នក​មិន​ងាយ​ឆ្លង​លឿន​។

៣-បុគ្គល​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ជំងឺថ្លើម ជំងឺ​ក្រលៀន និង​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ ត្រូវ​តែ​ប្រយ័ត្ន​ជាងគេ ព្រោះ​អ្នកជា​បុគ្គល​ដែល​ងាយ​ឆ្លង​ជាងគេ ដោយសារ​តែ​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​ទន់ខ្សោយ​។

ដូចនេះ បើ​មាន​អាកា​រៈ​អ្វី​ដែល​អ្នក​យល់​ថា​មិន​ស្រួល អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ