ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ៖ ការ​កសាង​ទំនុកចិត្ត គឺ​ដើម្បី​ឯកភាព​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា មាន​តែ​ការ​កសាង​ទំនុកចិត្ត​ទេ គឺ​ដើម្បី​ឯកភាព​ជាតិ ។ នេះ​តាម…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា មាន​តែ​ការ​កសាង​ទំនុកចិត្ត​ទេ គឺ​ដើម្បី​ឯកភាព​ជាតិ ។ នេះ​តាម លោក មុត ច​ន្ថា បាន​ស្រង់​សំដី​លោក កឹ​ម សុខា​ផ្សាយ ។ លោក មុត ច​ន្ទា មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«​លោក​ប្រធាន កឹ​ម សុខា តែងតែ​លើក​ឡើង​ថា មាន​តែ​ការ​កសាង​ទំនុកចិត្ត​គ្នា​ដោយ​សុចរិត​ទេ​ទើប​អាច​រួម​គ្នា​ការពារ​ផលប្រយោជន៍​ជាតិ​បាន​រឹង​មាំ​» ។

លោក​ក៏​តែងតែ​បង្ហាញ​ពី​ការ​យល់​ឃើញ​ថា «​ការ​ជេរ ការ​ប្រមាថ ការ​ចាក់​ដោត ការ​ចោទប្រកាន់ ការ​មួលបង្កាច់ ការ​លាប​ពណ៌ ហើយនឹង​ការ​បង្ក​ការ​ឈឺចាប់ នឹង​នាំ​ឲ្យ​បែកបាក់​ជាតិ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​បាន​កំពុង​តែ​បន្ត​នីតិវិធី​លើក​សំណុំរឿង​លោក កឹ​ម សុខា ដោយ​កំណត់​យក​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បើក​សវនាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ