កសិករ​ថ្ងូរ​រហឹម​រឿង​ដំណាំ​ល្ពៅ​មិនសូវ​មាន​ទីផ្សារ


ខេត្តកណ្តាល ៖ កសិករ​ប្រកប​របរ​ដាំ​ដំណាំ​ល្ពៅ​បាន​ត្អូញត្អែរ​ចំពោះ​ការ​ចុះ​ផ្លែ​ល្ពៅ និង​ការ​ដាំ​ដុះ​មិនសូវ​ទទួល​បាន​ផល​ដូច​ជា​ឆ្នាំ​មុន​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​អស់កម្លាំង​ចិត្ត​ដាំ​និង​ខាតបង់​ប្រាក់​និង​ពេលវេលា​ឥតប្រយោជន៍ ។ កសិករ​ម្នាក់​រស់នៅ​ក្នុងស្រុក​ស្អាង​ខេត្តកណ្តាល​បាន​និយាយ​ប្រាប់​ថា គាត់​បាន​ដាំ​ដំណាំ​ល្ពៅ​បី​ឆ្នាំ​ជាប់​គ្នា​មក​ហើយ ប៉ុន្តែ​មក​ដល់​ឆ្នាំ​នេះ​ល្ពៅ​របស់​គាត់​ចុះថោក ដោយ​ក្នុង​មួយ​គីឡូក្រាម លក់​បាន​តែ​៥០០​រៀល​ប៉ុណ្ណោះ ។

លោក ព្រឹម ជា​កសិករ​ម្នាក់​និង​ជា​អ្នក​ដាំ​ល្ពៅ​បាន​និយាយ​ថា​គាត់​បាន​ដាំ​ល្ពៅ​អស់​ពេល​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ល្ពៅ​ឆ្នាំ​នេះ​ចុះថោក គឺ​បាន​តែ​៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ។ លើស​ពី​នេះ​ឆ្នាំ​នេះ​ល្ពៅ របស់​គាត់​មិន​ទទួល​បាន​ផល​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​ទេ ទាំង​តម្លៃ​ផង​ដែរ ។ លោក​បន្ត​ថា ការ​ដាំ​ល្ពៅ​នេះ​ត្រូវ​បាន​ចំណាយ​ដើមទុន​ច្រើន​គួរសម រហូត​ដល់​ទទួល បាន​ផល​លក់​ទៅ​ឲ្យ​ឈ្មួយ​កណ្តាល​ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ទីផ្សារ​នានា ក៏​ដូច​ជា​នៅ​ទីផ្សារ​រាជធានី​ភ្នំពេញ ។ លោក​ថា​ដំណាំ​ល្ពៅ​ត្រូវការ​ដាក់​ទឹក និង​ជី ព្រមទាំង​បាញ់ថ្នាំ​សត្វល្អិត​ឬ​ដង្កូវ​ជាដើម​ទើប​វា​ល្អ និង​ទទួល​បាន​ផល បើ​មិន​ដូច្នោះ​វា​មិនល្អ ហើយ​ទទួល​បាន​ផល​តិច​ទៀត ។
លោក​ត្អូញត្អែរ​បន្ត​ថា ទោះបីជា​ខំ​ថែទាំ​យ៉ាងណា​ល្ពៅ​នៅ​តែ​មិនសូវ​មាន​ផ្លែ​ដែរ​ជា​ហេតុ ធ្វើ​ឲ្យ​បេះ​លក់​បាន​តិច​ទៅ​ៗ ។ លោក​ព្រឹម ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ល្ពៅ​មិន​បាន​បេះ​លក់​រាល់ថ្ងៃ​នោះ​ទេ​គឺ​រយៈពេល​៣​ឬ​៤​ថ្ងៃ​ទើប​បេះ​លក់​ឲ្យ​ឈ្នួ​ញ​ម្តង ។ ការ​បេះ​ម្តង​បាន​តិចតួច​ប៉ុណ្ណោះ​ពោល​គឹ​តាម​ឈ្មួញ​កំណត់​ដោយពេល​ខ្លះ​១០០​គីឡូ ឬ​តិច​ជាង​នេះ​ក៏​មាន ។

បើ​តាម​កសិករ​ដែល​ដាំ​ល្ពៅ​ផ្សេង​ទៀត​ក៏​ត្អូញ​ក្នុង​ការ​ប្រមូល​ផល​ល្ពៅ​ផង​ដែរ ដោយសារ ល្ពៅ​មិនសូវ​មាន​ផ្លែ ។ កសិករ​បាន​អំពាវនាវ​ដល់​ក្រសួងកសិកម្ម ក៏​ដូច​ជា​មន្ទីរ​កសិកម្ម​ខេត្ត​គួរ​ពង្រឹង​ទីផ្សារ​បន្លែ ក៏​ដូច​ជា​ផ្លៃ​ល្ពៅ​ឲ្យ​មាន​ទីផ្សារ និង​តម្លៃ​ខ្ពស់​ផង ប្រ​សិន​បិទ​កុំឱ្យ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ផ្លែ​ល្ពៅ​ខ្មែរ​អាច​មាន​តម្លៃ​ល្អ ។

កសិករ​បាន​លើក​ឡើង​ទៀត​ថា​ដំណាំ​ល្ពៅ​ពិបាក​ដាំ​ដោយសារ​អាកាសធាតុ​ផង​ដែរ​ទើប​ធ្វើ​ឲ្យ​វា​មិនសូវ​កាន់​ផ្លែ ទោះបីជា​ល្ពៅ​មាន​ផ្កា​ច្រើន​ក៏​ដោយ ។ តើ​តាម​អ្នក​ដឹក​បន្លែ​ក៏​ដូច​ជា​ល្ពៅ​បាន​ឲ្យ​ដឹង​ថា បន្លែ​ល្ពៅ​ដែល​ទិញ​ពី​កសិករ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​បាន​តម្លៃ​៦០០​រៀល​ទៅ​៧០០​រៀល​ប៉ុណ្ណោះ​ស្ទើរ​មិន​រួច​ថ្លៃ​ដឹក​ជញ្ជូន ៕ កែសម្រួលដោយ ៖ សុឃាក់

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ