ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សំណាង​ធំ​មែន ក្មេង​ស្រី​៣​នាក់​រួច​ផុត​ពី​ការ​លក់​ឱ្យ​ថៃ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្នុង​ឱកាស​ជួប​សួរសុខទុក្ខ​ក្មេង​ស្រី​រង​គ្រោះ ដោយសារ​ចាញ់បោក​ជនខិលខូច​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ នា​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ នៅ​មណ្ឌល​គ្រួសារ​ខេត្ត​ប៉ៃលិន លោក​ផា​ន់ ចាន់​ធុ​ល…

ខេត្ត​ប៉ៃលិន ៖ ក្នុង​ឱកាស​ជួប​សួរសុខទុក្ខ​ក្មេង​ស្រី​រង​គ្រោះ ដោយសារ​ចាញ់បោក​ជនខិលខូច​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ នា​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ នៅ​មណ្ឌល​គ្រួសារ​ខេត្ត​ប៉ៃលិន លោក​ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ទប់ស្កាត់​ឲ្យ​បាន​ដាច់ខាត​នូវ​គ្រប់​រូបភាព​គ្រប់​ទីកន្លែង ចំពោះ​ការ​ឆបោក​ដែល​ឈាន​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស ជា​ពិសេស​ស្ត្រី និង​កុមារ គឺ​ចាត់វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា ខណៈ​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ គឺជា​បរិបទ​សាកល ដែល​នៅ​តែ​បន្ត​កើត​មាន ។

អាស្រ័យ​ដោយ​កត្តា​សំខាន់​៣ គឺ​ការ​អប់រំ​សង្គម ការ​អនុវត្ត​ច្បាប់ និង​ការ​ឆក់​ឱកាស​ពី​ជនល្មើស ។

លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​ក្មេង​ស្រី​ទាំង​៣​នាក់ ដែល​បាន​រំដោះ​រួច​ផុត​ពី​ការ​បោក​ប្រាស់​របស់​ជនខិលខូច ហើយ​ពេល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ចាញ់បោក​គេ​ទៀត និង​ត្រូវ​ខិតខំ​រៀនសូត្រ​យកចំណេះ​ជំនាញ តាម​រយៈ​ការ​គាំទ្រ​ពី​មន្ទីរ​កិច្ចការ​នារី​ខេត្ត មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត និង​អង្គការ​ឧបត្ថម្ភ​គ្រួសារ​កម្ពុជា ដែល​ជា​គ្រូ​បង្គោល ដើម្បី​យកចំណេះ​ដឹង ជំនាញ​យក​ទៅ​អនុវត្ត ប្រកប​មុខរបរ​ចិញ្ចឹមជីវិត និង​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ទាំងមូល​ឱ្យ​បានការ​រីក​ចំរើន​ជា​បន្តបន្ទាប់ ។

លោកស្រី ចន្ទ ថា​វី ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹក​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​ជនខិលខូច​លួងលោម​យក​ទៅ​លក់​ឱ្យ​ថៅកែ​នៅ​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​តាម​ច្រក​ស្រុក​កំ​រៀង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កំ​រៀង​ឃាត់ខ្លួន ។ ក្រោយមក​ក៏​បាន​ប្រគល់​ជន​រង​គ្រោះ​ឱ្យមក​ស្នាក់​នៅ​មណ្ឌល​គ្រួសារ​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើការ​ប្រគល់​ជន​រង​គ្រោះ​ជូន​ដល់​ឱ​ពុក​ម្តាយ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ