ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​២​នាក់​គួរ​ឱ្យ​សង្ស័យ​ពេក​ប៉ូលិស​កាក់​ឆែកឆេរ​ស្រាប់តែ​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ក្រាប​ករណី​កាន់កាប់ រក្សា​ទុក…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ក្រាប​ករណី​កាន់កាប់ រក្សា​ទុក ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស​ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ និង​ដកហូត​អាវុធ​ខ្លី​១​ដើម នៅ​ចំណុច​អូរ​៥ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះ​សីហ​នុ ។

ជនជាតិ​២​នាក់​នោះ​ម្នាក់​ឈ្មោះ CHEN PAN YU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ គ្មាន​លិខិតឆ្លងដែន និង​ម្នាក់​ទៀត​ឈ្មោះ ZHANG CHONG HUI ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន ស្នាក់​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​បាន​ចេញ​ល្បាត​តាម​ដងផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក HighLander ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​ក​លេខ​ខាង​មុខ ព្រៃវែង 2A-0718 ចំណែក​ខាងក្រោយ​អត់​មាន​ទេ បើកបរ​ដោយ​ជនជាតិ​ចិន ។ ពេល​ឃើញ​រថយន្ត​នោះ​សមត្ថកិច្ច​ក៏​ដាក់​ការ​សង្ស័យ និង​បាន​ហៅ​រថយន្ត​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ទេ ថែម​ទាំង​បើក​យ៉ាង​លឿន​ប៉ុនប៉ង​គេច​ចេញពី​សមត្ថកិច្ច ។

ឃើញ​ដូច្នោះ​កម្លាំង​ល្បាត​បាន​ធ្វើការ​ប្រដេញ​តាម​ឃាត់​រហូត​ដល់​ចំណុច​ផ្លូវ​អូរ​៣ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ទើប​ស្ទាក់​ចាប់​បាន​ពេល​នោះ​ទើប​ដឹង​ថា មាន​ជនជាតិ​ចិន​ចំនួន​៣​នាក់ តែ​ម្នាក់​បាន​ស្ទុះ​រត់​ចេញពី​ក្នុង​រថយន្ត​បាត់​នៅ​សល់​តែ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ក្នុង​រថយន្ត​រក​ឃើញ​ផ្លា​ក​លេខ​ចំនួន​២​សន្លឹក​,​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​, ខ្នោះដៃ​ចំនួន​៤​គូ​, សោរ​ខ្នោះ​ចំនួន​៤ និង​កាំភ្លើងខ្លី​១​ដើម បង់​១​មាន​៨​គ្រាប់ ។ ក្រោយ​ពេល​ត្រួតពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ហើយ​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​បន្ត​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ