ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​ធំ​បី​ធ្វើ​ឱ្យ​ព្រលឹង​ដូនតា​តាម​កាច់

4 ឆ្នាំ មុន

ព្រលឹង​ដូនតា​របស់​យើង​ប្រកាន់​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​ការ​ប្រព្រឹត្ត​ខុស​ប្រពៃណី បើ​កូនចៅ​ណា​ប្រព្រឹត្ត​កន្លង​សីលធម៌​បវេណី ព្រលឹង​ដូនតា​នឹង​មិន​ឱ្យ​សាមីជន​នោះ​បាន​សុខ​ឡើយ ដោយ​បង្កហេតុ​អាក្រក់​ៗ​សព្វបែបយ៉ាង​ដូច​ជា តាម​កាច់​, បង្ក​ឱ្យ​មាន​ជំងឺ​ដ​ង្កា​ត់​, ជូ​ប​គ្រោះថ្នាក់​ផ្សេង​ៗ, រកស៊ី​យ៉ាងណា​ក៏​នៅ​តែ​ក្រ​រហាម​, កើត​ជម្លោះ​ជាដើម…

ព្រលឹង​ដូនតា​របស់​យើង​ប្រកាន់​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​ការ​ប្រព្រឹត្ត​ខុស​ប្រពៃណី បើ​កូនចៅ​ណា​ប្រព្រឹត្ត​កន្លង​សីលធម៌​បវេណី ព្រលឹង​ដូនតា​នឹង​មិន​ឱ្យ​សាមីជន​នោះ​បាន​សុខ​ឡើយ ដោយ​បង្កហេតុ​អាក្រក់​ៗ​សព្វបែបយ៉ាង​ដូច​ជា តាម​កាច់​, បង្ក​ឱ្យ​មាន​ជំងឺ​ដ​ង្កា​ត់​, ជូ​ប​គ្រោះថ្នាក់​ផ្សេង​ៗ, រកស៊ី​យ៉ាងណា​ក៏​នៅ​តែ​ក្រ​រហាម​, កើត​ជម្លោះ​ជាដើម ។

ហេតុនេះ​ហើយ​បានជា​ខ្មែរ​យើង​នៅ​តែ​ជឿ នៅ​តែ​គោរព​ព្រលឹង​ដូនតា​រហូត​មក ។ ខាងក្រោម​នេះ​ជា​កំហុស​ដែល​ដូនតា​ប្រកាន់​ជាងគេ​គឺ ៖

១-​ខុសមេបា​ចាស់ទុំ​: ការ​ខុស​ដោយសារ​កូនចៅ​ទាស់ទែង​គ្នា​រហូត​ដល់​ការ​តមមាត់​តម​ក​ឈប់​និយាយ​រកគ្នា ធ្វើ​ឱ្យ​ព្រលឹង​ដូនតា​ខឹងសម្បា​នឹង​បង្ក​ឱ្យ​កូនចៅ​រស់នៅ​គ្មាន​សេចក្ដីសុខ​ឡើយ ។

២-​ខុសមេបា​ក្រមុំ​កំលោះ ការ​ខុស​ដោយសារ​ក្រមុំ​កំលោះ​ដែល​បំពាន​លើ​សីលធម៌​ប្រពៃណី​មេបា ហ៊ាន​ប្រព្រឹត្ត​លូច​លាក់​ទាក់ទង​រួម​សង្វាស​ជាមួយ​គ្នា​មិន​ឱ្យ​ម្ដាយ​ឪពុក​ដឹង​លឺ គឺជា​កំហុស​ធំ ។

៣-​ខុសមេបា​ផ្កាប់មុខ ការ​ខុស​ដោយសារ​តែ​មាន​អំពើ​ផិតក្បត់​រវាង​ប្ដី​ប្រពន្ធ ធ្វើ​ឱ្យ​ព្រលឹង​មេបា​ខឹង​ខ្លាំង ។

កំហុស​ទាំង​បី​នេះ​ចាត់​ថា​ជា​កំហុស​ធំ ជន​ណា​ហ៊ាន​ប្រព្រឹត្ត​បំពាន ជន​នោះ​នឹង​រស់នៅ​មិន​បាន​សុខ​សុភមង្គល​ឡើយ ព្រោះ​កំហឹង​ព្រលឹង​ដូនតា​តាម​កាច់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ