ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេញ​ឃាត់​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដឹក​ទឹកដោះគោ​ស្រស់​ផ្អើល​២​ខណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អះអាង​ថា​ជា​មន្ត្រី​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​បើករថយន្ត​១​គ្រឿង​ដេញ​ឃាត់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ទៀត​ដែល​សង្ស័យ​ដឹក​ទឹកដោះគោ​ស្រស់​លោតឆ័ត្រ​និង​រំលោភ​កម្ម​សិទ្ធ​បញ្ញា និង​ស្ទើរតែ​ធ្វើ​ឲ្យ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នោះ​ធ្លាក់​ចូល​ប្រឡាយ​ទៅ​ហើយ​ ។​ ប៉ុន្តែ​ក្រោយ​ដេញ​កៀរ​ឲ្យ​ឈប់​បាន​សម្រេច មិន​បាន​នាំ​យក​ទៅ​ភ្លាម​ៗ​នោះ​ទេ​គឺ​បាន​នៅ​និយាយ​ច​ចារ​គ្នា​ប្រហែល​២​ម៉ោង តែ​មិនដឹង​ថា​និយាយ​អ្វីខ្លះ​នោះ​ទេ រហូត​ដល់​មានការ​ភ្ញាក់ផ្អើល​នគរបាល​មូលដ្ឋាន​២​ខណ្ឌ​ចូល​ទៅ​សួរនាំ​។ ពេល​នោះ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ម្នាក់​នោះ​បាន​ប្រាប់​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​អះអាង​ថា​ជា​មន្ត្រី​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​បើករថយន្ត​១​គ្រឿង​ដេញ​ឃាត់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ទៀត​ដែល​សង្ស័យ​ដឹក​ទឹកដោះគោ​ស្រស់​លោតឆ័ត្រ​និង​រំលោភ​កម្ម​សិទ្ធ​បញ្ញា និង​ស្ទើរតែ​ធ្វើ​ឲ្យ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នោះ​ធ្លាក់​ចូល​ប្រឡាយ​ទៅ​ហើយ​ ។​ ប៉ុន្តែ​ក្រោយ​ដេញ​កៀរ​ឲ្យ​ឈប់​បាន​សម្រេច មិន​បាន​នាំ​យក​ទៅ​ភ្លាម​ៗ​នោះ​ទេ​គឺ​បាន​នៅ​និយាយ​ច​ចារ​គ្នា​ប្រហែល​២​ម៉ោង តែ​មិនដឹង​ថា​និយាយ​អ្វីខ្លះ​នោះ​ទេ រហូត​ដល់​មានការ​ភ្ញាក់ផ្អើល​នគរបាល​មូលដ្ឋាន​២​ខណ្ឌ​ចូល​ទៅ​សួរនាំ​។

ពេល​នោះ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ម្នាក់​នោះ​បាន​ប្រាប់​ថា អត់​មានរឿង​អ្វី​ទេ​គឺ​រឿង​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ការ​ប្រាប់​បែប​នេះ​រឹតតែ​ធ្វើ​ឲ្យ​នគរបាល​មូលដ្ឋាន​មានការ​សង្ស័យ​ថែម​ទៀត និង​បាន​បន្ត​ធ្វើការ​ដេញដោល​រហូត​មិន​អាច​លាក់លៀម​បាន ទើប​នគរបាល​សេដ្ឋកិច្ច​ម្នាក់​នោះ​ប្រាប់​តាម​ត្រង់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ ដោយ​ចាប់ផ្ដើម​ដេញចាប់​មុន​ដំបូង​តាំងពី​ចំណុច​ជិត​វត្ត​គោក​បញ្ជាន់ តាម​ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ​ទី​២ រហូត​ដល់​ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​ភ្លើង​ឆេះ​រទេះ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ទើប​ឃាត់​បាន ហើយ​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​មូលដ្ឋាន​ទាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល​។

បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​មន្ត្រី​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​រូប​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញា​នោះ​ឡើយ ចំណែក​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទឹកដោះគោ​ស្រស់​ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដែរ គ្រាន់តែ​ដឹង​ថា​ទឹកដោះគោ​ស្រស់​ដែល​សង្ស័យ​រំលោភ​កម្មសិទ្ធិបញ្ញា​នៅ​ក្នុង​រ៉ឺ​ម៉ក​នោះ​មាន​ចំនួន​ជាង​៤០០​ដប​។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ខ្លាំង មន្ត្រី​នគរបាល​ខាងលើ​បាន​នាំ​បុរស​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នេះ​ទៅ​កន្លែង​របស់​ខ្លួន រួច​ហើយ​បាន​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន​លក់​ទឹកដោះគោ​ស្រស់ ក្រោយមក​ក៏​បានឃើញ​បុគ្គលិក​ក្រុមហ៊ុន​ពាក់អាវ​មាន​ឡូ​ហ្គោ​UNT​ទៅ​យក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក និង​ទឹកដោះគោ​ទៅ​តាម​ក្រោយ​។

នគរបាល​មូលដ្ឋាន​បាន​និយាយ​ថា ការ​ធ្វើ​សកម្មភាព​ដេញ​បង្ក្រាប​បទល្មើស​អ្វីមួយ​គួរតែ​មន្ត្រី​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ខាងលើ​សហការ​ប្រាប់​ឲ្យ​ខាង​មូលដ្ឋាន​បាន​ដឹងផង ដើម្បី​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល មិន​ត្រូវធ្វើ​ដោយ​ស្ងាត់​ៗ​និង​លាក់លៀម​របៀប​នេះ​ទេ ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​មតិ​នានា​រិះគន់​យ៉ាង​ខ្លាំង​ទៅ​វិញ​ទេ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខាងលើ​បាន​ដេញ​ឃាត់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​តាំងពី​ចំណុច​ជិត​វត្ត​គោក​បញ្ជាន់ តាម​ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ​ទី​២ រហូត​ដល់​ត្រង់​ចំណុច​មុខ​កងពលតូច​លេខ​៧០ តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​កៀរ​គ្នា​ម្ដង ។ បន្ទាប់​មក​ក៏​បាន​ដេញ​គ្នា​បន្ត​ទៀត​រហូត​ដល់​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ទើប​ឃាត់​បាន​ដោយ​ខណៈនោះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ស្ទើរតែ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទៅ​ហើយ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​ភាគី​ទាំង​២​បាន​ច​ចារ​គ្នា​ប្រហែល​២​ម៉ោង តែ​មិន​ត្រូវ​គ្នា រហូត​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​កំ​បូល​និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​សួរនាំ​។ ពេល​នោះ​បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​មន្ត្រី​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រាប់​ថា​ជា​រឿង​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច​ប៉ុណ្ណោះ អត់​មានរឿង​អ្វី​ទេ ប៉ុន្តែ​នគរបាល​មូលដ្ឋាន​ខាងលើ​មិន​ជឿ​និង​នៅ​តែ​សួរ​ដេញដោល​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ដោយ​មិន​អាច​លាក់បាំង​បាន ទើប​បុរស​ដែល​អះអាង​ថា​ជា​មន្ត្រី​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ប្រាប់​តាម​ត្រង់​ថា ឃាត់​ម៉ូតូ​សណ្តោង​ម៉ក​ដឹក​ទឹកដោះគោ​ស្រស់ ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់ និង​រំលោភ​កម្មសិទ្ធិបញ្ញា ។ បន្ទាប់​មក បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ម្នាក់​នោះ​ក៏​បាន​នាំ​ខ្លួន​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទៅ​កាន់​កន្លែង​របស់​ខ្លួន​រួច​ហៅ​ឲ្យ​ភ្នាក់ងារ​ក្រុមហ៊ុន UNT យក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក និង​ទឹកដោះគោ​ជា​៤០០​ដប​ទៅ​តាម​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ