ចិន​នៅ​មាន​ទំនុកចិត្ត​តស៊ូ​ប្រឆាំង​វីរុស ខណៈ​អ្នក​ឆ្លង​កូ​រ៉ូ​ណា​កើន​​ជិត​៦០%​


ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន ​ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែ​មក​រា ឆ្នាំ​២០២​នេះ​ថា តុល្យការ​នៃ​​ការ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​ថ្មី​2019-nCoV ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ឡើង​ដល់​១៣២​នាក់ ​និង​មាន​អ្នក​ឆ្លង​ថ្មី​ជិត​១៥០០​នាក់​ថែម​ទៀត​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ថ្លែង​ថា មនុស្ស​៥.៩៧៤​នាក់​បាន​ឆ្លង​វីរុស​ក្នុង​ប្រទេស​ចាប់តាំងពី​វីរុស​នោះ​លេច​ចេញពី​ខែ​មុន​មក​នៅ​ក្រុង​វូ​ហាន​។ ចំនួន​អ្នក​ឆ្លង​នៅ​​ចិន ​ពេល​នេះ​មាន​លើស​ពី​ចំនួន​អ្នក​ឆ្លង​វីរុស ​SRAS ដែល​ប៉ះពាល់​ដល់​មនុស្ស​៥.៣២៧​នាក់​ក្នុង​ប្រទេស​ចិន ហើយ​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​​ជិត​៨០០​នាក់​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០០២​ និង​២០០៣​។

ភាគច្រើន​នៃ​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ួ​ណា​ថ្មី គឹ​ក្នុង​ខេត្ត​ហឺ​ប៉ិ​យ ​ដែល​រាយការណ៍​នា​ថ្ងៃ​ទី​២៩​មក​រា​ពី​អ្នក​ជំ​ងឹ​បាត់​បង់​អាយុ​ជីវិត​​២៧​នាក់​បន្ថែម​ទៀត​។ អាជ្ញាធរ​សុខាភិបាល​ខេត្ត​គូសបញ្ជាក់​ថា វីរុស​ថ្មី​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​ក្នុង​ខេត្ត​នោះ​សរុប​ឡើង​ដល់​១២៥​នាក់​។

ចិន​នៅ​មាន​ទំនុកចិត្ត​តស៊ូ​ប្រឆាំង​វីរុស ៖
ខណៈ​ចំនួន​អ្នក​ឆ្លង​កូ​រ៉ូ​ណា​វីរុស​វូ​ហាន​នៅ​ចិន បាន​កើន​ដល់​ជិត​៦០%​ ក្នុង​រយៈពេល​តែ​២៤​ម៉ោង ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង​អះអាង​នា​ថ្ងៃ​ទី​២៨ ​មក​រា​ថា ប្រទេស​របស់​លោក​នឹង​អាច​​កម្ទេច​បាន​បិសាច​នេះ​។ សម្ដី​នេះ ​របស់​លោក​ដកស្រង់​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ចិន ។​ លោក​ស៊ី​ជី​ន​ពីង​ពេល​ជួប​ជាមួយ​នាយក​អង្គការ​សុខភាព​ពិភពលោក​WHO លោក​TEDROS ADHANOM GHEBREYESUS បាន​លើក​ពី​បណ្ដា​វិធានការ​ដែល​ប្រទេស​លោក​បាន​ចាត់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​នៃ​វីរុស​នោះ​។

លោក​ថា​វីរុស​នេះ​ជា​បិសាច​មួយ ហើយ​មិន​អាច​ទុក​ឲ្យ​បិសាច​នោះ​លាក់ខ្លួន​បាន​ឡើយ​។ លោក​បន្ត​ថា ​ចិន​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​និង​ស្វាគមន៍​ការ​ចូលរួម​របស់​អង្គការ​សុខ​ភាព​ពិភពលោក​ក្នុង​ការ​បង្ការ​។ ចិន​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​របស់​ខ្លួន តតាំង​យកឈ្នះ​ប្រឆាំង​វីរុស​នេះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​WHO​គូសបញ្ជាក់​ថា​បណ្ដា​អ្នក​ជំនាញការ​អន្តរជាតិ​នឹង​ត្រូវ​បញ្ជូន​ទៅ​ចិន ដើម្បី​ស្វែង​យល់​ពី​វីរុស​ថ្មី​នេះ​។

ទោះបីជា​មេដឹកនាំ​ចិន​បង្ហាញ​ពី​ទំនុកចិត្ត​នេះ តែ​ការ​ប្រកាស​អាសន្ន​លើ​ពិភពលោក​នៅ​បន្ត​។ បារាំង​ និង​ជប៉ុន​រៀបចំ​ដើម្បី​ជម្លៀស​ជនជាតិ​ពួក​គេ​ចេញពី​វូ​ហាន​។ យន្តហោះ​មួយ​គ្រឿង​ដែល​អា​មេ​រិ​ក​ជួល ត្រូវ​ចុះ​នៅ​វូ​ហាន​នា​ថ្ងៃ​ទី​២៩​ មក​រា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​បុគ្គលិក​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​ក្នុង​ទីក្រុង​នោះ​។ ដែនដី​ស្វយ័ត​ហុងកុង​បាន​សម្រេច​ផ្អាក​ចរាចរណ៍​តាម​សមុទ្រ​ និង​ផ្លូវដែក​មួយ​ចំនួន​ជាមួយ​ចិនដីគោក​។ តាម​ទូរទស្សន៍​រដ្ឋ​ថា រដ្ឋអំណាច​កណ្ដាល​បាន​បញ្ឈប់​ការ​ផ្ដល់​ការ​អនុញ្ញាត​ដល់​ពួក​អ្នកទេសចរ​ចិន ធ្វើ​ដំណើរ​មក​កាន់​ហុងកុង​និង​ម៉ា​កាវ​។

ក្រៅពី​ចិន​មាន​ប្រទេស​១៤​រៀបរាប់​ពី​ករណី​អ្នក​ឆ្លង​។ ប្រទេស​ស្រី​លង្កា​និង​អា​ល្លឺ​ម៉​ង់​ជា​ប្រទេស​២​ចុង​​ក្រោយ ប​ន្តែ​ម​ក្នុង​បញ្ជី​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស​។ បារាំង​មាន​អ្នក​ឆ្លង​៤​នាក់ អា​មេ​រិ​ក​៥​នាក់ កា​ណា​ដា​ម្នាក់ នេ​ប៉ា​ល់​ម្នាក់ ម៉ា​ឡេ​ស៊ី៤​នាក់ ថៃ​១៤​នាក់ វៀតណាម​២​នាក់ កូរ៉េ​ខាងត្បូង​៤​នាក់ ជប៉ុន​យ៉ាងតិច​៤​នាក់ តៃវ៉ាន់​៨​នាក់ អូស្ត្រាលី​៥​នាក់ កម្ពុជា​ម្នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ