ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ដ៏​សាមញ្ញ ដើម្បី​ទារ​លុយ​ពី​មិត្តភក្តិ​ដែល​ជំពាក់​ដោយ​សន្តិវិធី

4 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ឲ្យ​មិត្តភក្តិ​ខ្ចី​លុយ​មួយ​ចំនួន តែ​នៅ​តែ​មិន​ឮដំណឹង​បន្ទាប់​ពី​ប៉ុន្មាន​ខែ​បាន​កន្លង​ផុត​មក​ដែរ​ទេ? ហើយ​ខណៈ​ដែល​អ្នក​ចង់​ទាមទារ​លុយ​ទាំងនោះ​មក​វិញ តើ​អ្នក​ភ័យ​ខ្លាច​ថា​អ្នក​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ដែរ​ទេ? ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ធ្លាក់ខ្លួន​ក្នុង​ស្ថាន​ការ​ទាំង​នេះនោះ អ្នក​គួរ​ដឹង​ថា​មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ទាមទារ​លុយ​មក​វិញ​បាន​ដោយ​ចៀសវាង​ប៉ះពាល់​ដល់​មិត្តភាព​របស់​អ្នក​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖ ១. សួរ​ដោយ​សមរម្យ​៖ មិត្ត​របស់​អ្នកជា​អ្នក​សម្រេចចិត្ត​មុនគេ​ថា​មក​ខ្ចី​លុយ​អ្នក ដូច្នេះ​វា​មិន​មាន​អ្វី​ខុស​ប្រក្រតី​ដែល​ពួក​គេ​ត្រូវ​សង​អ្វី​ដែល​ជំពាក់​អ្នក​ដទៃ​វិញ​ទេ​មិន​ថា​អ្នក​ទាំង​ពីរ​ជា​មិត្តភក្តិ…

តើ​អ្នក​ធ្លាប់​ឲ្យ​មិត្តភក្តិ​ខ្ចី​លុយ​មួយ​ចំនួន តែ​នៅ​តែ​មិន​ឮដំណឹង​បន្ទាប់​ពី​ប៉ុន្មាន​ខែ​បាន​កន្លង​ផុត​មក​ដែរ​ទេ? ហើយ​ខណៈ​ដែល​អ្នក​ចង់​ទាមទារ​លុយ​ទាំងនោះ​មក​វិញ តើ​អ្នក​ភ័យ​ខ្លាច​ថា​អ្នក​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ដែរ​ទេ? ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ធ្លាក់ខ្លួន​ក្នុង​ស្ថាន​ការ​ទាំង​នេះនោះ អ្នក​គួរ​ដឹង​ថា​មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ទាមទារ​លុយ​មក​វិញ​បាន​ដោយ​ចៀសវាង​ប៉ះពាល់​ដល់​មិត្តភាព​របស់​អ្នក​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. សួរ​ដោយ​សមរម្យ​៖
មិត្ត​របស់​អ្នកជា​អ្នក​សម្រេចចិត្ត​មុនគេ​ថា​មក​ខ្ចី​លុយ​អ្នក ដូច្នេះ​វា​មិន​មាន​អ្វី​ខុស​ប្រក្រតី​ដែល​ពួក​គេ​ត្រូវ​សង​អ្វី​ដែល​ជំពាក់​អ្នក​ដទៃ​វិញ​ទេ​មិន​ថា​អ្នក​ទាំង​ពីរ​ជា​មិត្តភក្តិ ឬ​បងប្អូន​ឡើយ ។ ដូច្នេះ​អ្នក​គួរ​ដឹង​ថា​អ្នក​គួរតែ​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​អ្វី​ដែល​អ្នក​ដទៃ​ខ្ចី​អ្នក​វិញ ប៉ុន្តែ​អ្នក​អាច​សាក​សូរ​ដោយ​គួរសម​ដូច​ជា «​ខ្ញុំ​កំពុង​តែ​មាន​បញ្ហា​លុយ​ដែរ​នៅ​ពេល​នេះ តើ​អ្នក​អាច​រក​វិធី​សង​លុយ​ដែល​អ្នក​ខ្ចី​ពី​ខ្ញុំ​បាន​ទេ?​»

២. ជួយ​រក​វិធី​ឲ្យ​ពួក​គេ​រក​លុយ​សង​អ្នក​វិញ​បាន​៖
ប្រសិនបើ​ពួក​គេ​មាន​បញ្ហា​ក្នុង​ការ​ប្រមូល​ថវិកា​គ្រប់គ្រាន់ ដើម្បី​សង​អ្នក​នោះ អ្នក​ក៏​អាច​ផ្តល់​យោបល់​ពី​វិធី​ផ្សេង​ៗ​ដែល​អាច​ឲ្យ​ពួក​គេ​រក​លុយ​សងអ្ន​កបាន​លឿន​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​តើ​មាន​កិច្ចការ​ណា​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​ជួយ​ឲ្យ​អ្នក​សន្សំ​ថវិកា​បាន​ទេ? ឧ​ទា​ហរ​ណ៏​ដូច​ជា ប្រសិនបើ​ពួក​គេ​ជា​អ្នក Design នោះ​ពួក​គេ​អាច​ជួយ​ច្នៃ​ម៉ូ​ដ​ឲ្យ​អ្នក​ដោយ​មិន​គិតថ្លៃ​ហើយ​អ្នក​អាច​កាត់ថ្លៃ​ខ្ចី​តាម​នោះ​ជាដើម ។

៣. ឧស្សាហ៍​ផ្តល់​ការ​រំឭក​ដល់​ពួក​គេ​៖
ជា​ទូទៅ​មនុស្ស​តែងតែមាន​មូលហេតុ​ជាក់ស្តែង​សម្រាប់​ការ​ខ្ចី​លុយ ហើយ​អ្នក​អាច​សាកសួរ​ពី​មូលហេតុ​ទាំងនោះ​ដើម្បី​ផ្តល់​ជា​ការ​រំលឹក​ដល់​មិត្ត​របស់​អ្នក​បាន ។ ឧទាហរណ៍​ដូច​ជា ពួក​គេ​ខ្ចី​លុយ​អ្នក​ដើម្បី​ជួសជុល​រថយន្ត​ជាដើម អ្នក​អាច​សាកសួរ​ថា រថយន្ត​របស់​ពួក​គេ​ត្រូវ​បាន​ជួសជុល​ឬ​នៅ?តើ​វា​នៅ​មាន​បញ្ហា​ទៀត​ទេ?

៤. ឧស្សាហ៍​បដិសេធ​នឹង​ការ​ចាយ​លុយ​នៅ​មុខ​ពួក​គេ​៖
វិធី​ងាយ​មួយទៀត​ក្នុង​ការ​ផ្តល់​មុខសញ្ញា​ថា​អ្នក​ចង់​ទាមទារ​លុយ​ដែល​ពួក​គេ​ខ្ចី​វិញ គឺ​ឧស្សាហ៍​បដិសេធ​នឹង​ការ​ចាយ​លុយ​ផ្សេង​ៗ​នៅ​មុខ​ពួក​គេ និង​ផ្តល់​មូលហេតុ​ថា​អ្នក​កំពុង​តែ​មាន​បញ្ហា​លុយ​ក្នុង​ពេល​បច្ចុប្បន្ន ឬ​កំពុង​ចង់​សន្សំ​ដើម្បី​ធ្វើ​អ្វីមួយ​ជាដើម ។ មនុស្ស​សាមញ្ញ​ទូទៅ​នឹង​យល់​ដឹង​ថា​វា​ជា​សញ្ញា​បង្ហាញ​ថា​ពួក​គេ​ត្រូវ​តែ​សង​អ្វី​ដែល​ខ្លួន​ជំពាក់​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ