ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃ​ខាងក្នុង​របស់ Bentley ឆ្នាំ​២០២០​មាន​ស្បែក​ដល់​ទៅ​៣៥០​ផ្ទាំង​ផ្សេង​គ្នា

4 ឆ្នាំ មុន

រថយន្ត Bentley Flying Spur ស៊េរី​ថ្មី​ឆ្នាំ ២០២០ បាន​បង្ហាញខ្លួន​កាលពី​ឆ្នាំ​មុន ដោយ​បាន​កំណត់​ស្តង់ដារ​ថ្មី​សម្រាប់​រថយន្ត​ប្រណិត​ធំ​ៗ​។ ខណៈ​ពេល​ដែល​វា​មើលទៅ​ខាងក្រៅ​ស្រ​ដៀង​ទៅ​នឹង​រថយន្ត​មុន​ៗ តែ​នៅ​ខាងក្នុង​រថយន្ត​គឺ​មាន​ភាព​ទូលាយ…

រថយន្ត Bentley Flying Spur ស៊េរី​ថ្មី​ឆ្នាំ ២០២០ បាន​បង្ហាញខ្លួន​កាលពី​ឆ្នាំ​មុន ដោយ​បាន​កំណត់​ស្តង់ដារ​ថ្មី​សម្រាប់​រថយន្ត​ប្រណិត​ធំ​ៗ​។ ខណៈ​ពេល​ដែល​វា​មើលទៅ​ខាងក្រៅ​ស្រ​ដៀង​ទៅ​នឹង​រថយន្ត​មុន​ៗ តែ​នៅ​ខាងក្នុង​រថយន្ត​គឺ​មាន​ភាព​ទូលាយ និង ប្រណិត​ជា​មុន​។

វា​មាន​ម៉ាស៊ីន twin-turbo 6.0-liter W12 ដែល​ផ្តល់​នូវ​កម្លាំង ៦២៦​សេះ និង កម្លាំង​បង្វិល​កង់ ៦៦៤​ផោន​-​ហ្វី​ត​។ គេ​អាច​ជាន់​ពី​០​ទៅ​១០០ ដោយ​ចំណាយពេល​ត្រឹមតែ ៣.៧​វិនាទី​ប៉ុណ្ណោះ​។ ល្បឿន​ជា​អតិបរមា​ន​របស់​វា គឺ​ដល់​ទៅ ៣៣៣​គម​/​ម៉​។ តែ​អ្វី​ដែល​សំខាន់​គឺ ផ្នែក​ខាងក្នុង​ដ៏​ប្រណិត​របស់​វា​។ តាម​ពាក្យ​របស់​ក្រុមហ៊ុន​ផ្ទាល់ ផ្នែក​ខាងក្នុង​របស់ Flying Spur ២០២០ គឺ​មានការ​ច្នៃ​ម៉ូ​ដ​យ៉ាង​ពិសេស និង មាន​ភាពស៊ាំ​ញ៉ាំ​នឹក​ស្មាន​មិន​ដល់ ក្នុង​ប្រវត្តិសាស្ត្រ Bentley​។

ដើម្បី​ធ្វើ​ឱ្យ​បាន​នូវ​ផ្នែក​ខាងក្នុង​របស់ Flying Spur បំណែក​ស្បែក​ផ្សេង​ៗ​គ្នា ចំនួន ៣៥០​ផ្ទាំង ត្រូវ​បាន​ផ្សំគ្នា​នៅ​លើ​តួ​ខាងក្នុង ជាមួយនឹង​ថ្នេរ​ដេរ ដោយ​ប្រើស​សៃ​អំបោះ​សរុប​ប្រវែង​១.៨​ម៉ា​យ ដែល​ត្រូវ​ប្រើ​កម្លាំង​ជាង​ជំនាញ​១៤១​នាក់ របស់ Bentley ផ្ទាល់​។ គេ​ត្រូវ​ទាមទារ​ឱ្យ​មានការ​ហ្វឹកហាត់​យ៉ាងតិច​៥​ខែ ទម្រាំ​តែ​អាច​ឱ្យ​ជាង​ជំនាញ​ទាំងនោះ​មក​ចូលរួម​ក្នុង​ការងារ​បាន និង ធានា​ការងារ​ឱ្យ​មានគុណ​ភាព​។

ផ្ទាំង​ស្បែក​ដែល​ប្រើប្រាស់​នៅ​ផ្នែក​ខាងក្នុង​របស់​រថយន្ត Bentley ម៉ូ​ដែល​ឆ្នាំ​ថ្មី​ថ្មី​នេះ គឺ​យក​មក​ពី​ស្បែក​គោ​នៅ​អឺរ៉ុប​ខាងជើង​។ អតិថិជន​អាច​ជ្រើសរើស​ពណ៌​ស្បែក​ខាងក្នុង​ចំនួន ១៤​ពណ៌ ជាមួយនឹង​ពណ៌​ថ្នេរ​ចំនួន​២៣​។ គេ​ហៅ​វា​ថា​ការងារ​ស្បែក​យ៉ាង​ប្រណិត​បំផុត​ក្នុង​ឧស្សាហកម្ម​រថយន្ត​។

ជាមួយនឹង​ភាព​ប៉ិន​ប្រសប់​ខ្ពស់​នៃ​សិល្បៈ​ហត្ថកម្ម​ដ៏​អស្ចារ្យ និង​ការ​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់ វា​មិន​មាន​អ្វី​ដែល​ឆ្ងល់​នោះ​ទេ ដែល Bentley Flying Spur ឆ្នាំ​២០២០ មាន​តម្លៃ​ចាប់ពី ២១៤៦០០ ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ