ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលក្រ​មនៅ​ថ្ងៃ​ទី២៥​ ​សីហា​ ​រឿងនិសិ្សត​ច្បាប់ម្នាក់​ ​ពាក់ព័​ន្ធលួច​បដិមាករ​ និ​ងភ្លុក​ដំ​ដីនៅ​វត្តឧណ្ណា​លោម

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ សាល​ក្រម​ប្រ​កាស​ផ្តន្ទាទោស​ទៅ​លើ​និសិត្ស​ច្បាប់​ឆ្នាំ​ទី៣ម្នាក់​​និ​ង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៥ សីហា​ ពាក់​ព័​ន្ធ​ករណី​ថា​បា​នលួច​បដិ​​មាករ និ​ង​ភ្លុក​​ដំដី​នៅ​វត្ត​ឧណ្ណា​លោ​ម បន្ទាប់​ពី​អង្គ​សវ​នា​ការ​បាន​ធ្វើ​ឡើ ង​នា​រសៀល​ថ្ងៃ​ទី៧ សីហា​​នេះ ។ ​និសិ្សត​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​នោះ​ ឈ្មោះ​ឈិន ​វាសនា​ ភេទ​ប្រុស​ អាយុ

​រាជ​ធានី​ភ្នំ​ពេញ ៖ សាល​ក្រម​ប្រ​កាស​ផ្តន្ទាទោស​ទៅ​លើ​និសិត្ស​ច្បាប់​ឆ្នាំ​ទី៣ម្នាក់​​និ​ង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៥ សីហា​ ពាក់​ព័​ន្ធ​ករណី​ថា​បា​នលួច​បដិ​​មាករ និ​ង​ភ្លុក​​ដំដី​នៅ​វត្ត​ឧណ្ណា​លោ​ម បន្ទាប់​ពី​អង្គ​សវ​នា​ការ​បាន​ធ្វើ​ឡើ ង​នា​រសៀល​ថ្ងៃ​ទី៧ សីហា​​នេះ ។ ​និសិ្សត​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​នោះ​ ឈ្មោះ​ឈិន ​វាសនា​ ភេទ​ប្រុស​ អាយុ ២១​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ នឹង​បាន​មក​ស្នាក់​នៅ​រៀន​សូត្រ​ជា​មួយ​ព្រះ​សង្ឍ​គង់​ក្នុង​វត្ត​ឧ ណ្ណា​លោ​ម​ រាជ​ធានី​ភ្នំពេញ​ ។

គួរ​បញ្ជាក់​ថា​កាល​ពី​រសៀល​ថ្ងៃ​ទី៧ សី​ហា ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវ​នា​ការ​ជំនុំ​ជំរះ​លើ​សំ​ណុំ រឿង​ចោរ​លួច​យក​ព្រះ​ពុទ្ធ​បដិ​មាករ ចេញ​ពីវ​ត្តឧណ្ណ​លោម​ ដែល​ជន​ត្រូវ​ មាន​ឈ្មោះ​ដូច​ខាង​លើ​នេះ​ ។ អង្គស​វនា​ការ​មាន​លោក​ ​តុប ​ឈុន​ហេង​ ប្រ​ធា​ន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ និ​ង​លោក​ ​ហៀង ​សុ​ភក្រ័ ​ព្រះ​រាជ​អាជ្ញា​រង ជា​តំណាង​អយ្យ​ការ ​។ ​អង្គស​វនា​ការ​បាន​សាក​សួរ​ដេញ​ដោល​លើ​ជន ​ត្រូវ​ចោទ ពាក់​ព័​ន្ធ​រឿង​បាត់​ព្រះ​ពុទ្ធ​មា​ករ​៥ព្រះ​អង្គ​.ព្រះ​សុវណ្ណ​កោដ​៣ ​ព្រះ​អង្គ ​និ​ង​ភ្លុក​ដំរី​ចំនួន​២ ​​ដែលត្រូវ​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ លួច យក​កាល​ពី​វេលា​ម៉ោង​៣ទៀប​ភ្លឺថ្ងៃ​ទី១១ មិនា ២០១៤ ​កន្លង​ទៅ ​។ លុះ​ ដល់​ថ្ងៃ​ទី១៣មិ​នា សមត្ថ​កិច្ច​បាន​ធ្វើ​ការ​​ស្រាវជ្រាវ ​នឹង​ឈាន​ទៅ​ដល់ ​ការ​ឃា​ត់ខ្លួន​និ​សិ្សត​​ច្បាប់ម្នាក់នេះ​ ដែល​រូប​គេ​បាន​ស្នាក់​នៅ​កុដិ​ត្រូវ ចោរ​លួច​បដិ​មាករ​នោះ ​។​ ពេល​សមត្តកិច្ច​ឃាត់​ខ្លួន នឹង​រហូត​ដល់​អង្គ​សវ​នាការ ​ ជន​ត្រូវ​ចោទ​នៅ​តែប​ដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ ចោទ​ប្រកាន់​នោះ​ទេ ​ ។

ទោះ​ជា​យ៉ាង​ណាក្តី​តំណាង​អយ្យការ​នៅ​តែ រក្សា​ការ​ចោទ​ប្រកាន់​លើជន​ត្រូវ​ពីបទ​(លួច) ដែល​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ​ នឹង​បាន​​ដាក់ជួន​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គជំ​នុំជម្រះ​ ឲ្យផ្តន្ទា​ទោស លើជ​នត្រូវ​ចោ​ទ​​​តាម​ច្បាប់​កំណត់​​ តែសាល​ក្រម​នោះ​នឹង​ត្រូវលើ​កយក​ទៅ​ប្រកាស​នៅថ្ងៃ​ទី២៥ សីហា ខាងមុខ ​។