ដើម្បីឲ្យខ្លួនឯងបានសណ្ដករបូតរួចផុតអំពីភាពនៃបុគ្គលអាប់អន់ គប្បីខំប្រព្រឹត្តធ្វើការងារណាដែលសុចរិតត្រឹមត្រូវ ការងារប្រាសចាសទោស ហើយព្យាយាមធ្វើដោយការពេញចិត្ត នោះអ្នកនឹងបានជាមនុស្សខ្ពង់ខ្ពស់ រស់នៅដោយសេចក្ដីសុខក្នុងការងាររបស់ខ្លួន ។
ផលល្អនៃការងារមិនមែនកើតឡើងដោយខ្វះការតស៊ូព្យាយាមធ្វើនោះឡើយ ហេតុនេះបុគ្គលគួរតែយកចិត្តទុកដាក់ចំពោះការងារ ជាពិសេសគឺការងារដែលខ្លួនកំពុងធ្វើ កំពុងប្រតិបត្តិដោយយកទ្រឹស្តីព្រះពុទ្ធ៤ចំណុចមកអនុវត្តគឺ ពេញចិត្តនឹងធ្វើ, ព្យាយាមធ្វើ, ធ្វើដោយយកចិត្តទុកដាក់នឹងការងារ ហើយត្រូវពិនិត្យលទ្ធផលការងារនោះឡើងវិញ ។
បុគ្គលណាដើរតាមលម្អាននៃឱវាទទាំង៤ប្រការនេះដោយបរិបូណ៌ហើយ បុគ្គលនោះនឹងជោគជ័យលើការងារដ៏ត្រចះត្រចង់ជាក់ជាមិនខាន ។
ត្រូវដឹងថា ការងារប្រភេទណាក៏ដោយឱ្យតែការងារនោះប្រាសចាកទោសគឺសុទ្ទតែជាការងារមានតម្លៃទាំងអស់ ដូច្នេះមិនគប្បីមើលស្រាលការងារឡើយ អ្នកអត់ការងារទេជាមនុស្សអន់នោះ ។ សាន សារិន
ចែករំលែកព័តមាននេះ