គូ​ស្វាមីភរិយា​ថ្មី ១១០​គូ ទទួល​បាន​រង្វាន់​ម៉ូតូ Zoomer X និង​ចិញ្ចៀន​ពេជ្រ របស់​ពួក​គេ​ហើយ ពី​ស្រា​បៀរ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៣ នេះ


រាជធានី​ភ្នំពេញ ៖ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១១០​គូ ដែល​មានសំណាង​ឈ្នះ​បាន​រង្វាន់​ម៉ូតូ Zoomer X និង​ចិញ្ចៀនពេជ្រ ពី​ការ​ចាប់ឆ្នោត​រង្វាន់​អាពាហ៍ពិពាហ៍​ស្រា​បៀរ​កម្ពុជា រដូវ​កាល​ទី​១ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ នៅ​ស្ថានីយទូរទស្សន៍​ថោ​ន កម្មវិធី​ប្រដាល់ Mas Fight បាន​ទទួល​រង្វាន់​របស់​ពួក​គេ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមករា​នេះ នៅ​ឯ​ការិយាល័យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។

គូ​ស្វាមី​ខាងលើ​មាន​មក​ពី​រាជធានី​ភ្នំពេញ ៤​គូ​, ខេត្តកំពង់ចាម ១៨​គូ​, ស្វាយ​រៀង ១៥​គូ​, ត្បូងឃ្មុំ ៧​គូ​, បាត់ដំបង ៣​គូ​, ក្រចេះ ៥​គូ​, ព្រះ​វិហារ ៣​គូ​, កំពង់ឆ្នាំង ៧​គូ​, កោះកុង ៤​គូ​, ព្រៃវែង ២​គូ​, បន្ទាយ​មាន​ជ័យ ៧ គូ​, ព្រះ​សីហ​នុ ៣​គូ​, ពោធិ៍សាត់ ១២​គូ និង​ខេត្ត​ឧត្ត​មាន​ជ័យ ២​គូ​ផង​ដែរ​។

លោក ផល សំ​ភុ​ត មក​ពី​ខេត្តពោធិ៍សាត់ ដែល​ទើប​រៀប​ការ​ហើយ​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ជាមួយ​រង្វាន់​នេះ​ថា ៖ « ខ្ញុំ​មិន​នឹក​ស្មានថា ខ្លួនឯង​រៀប​ការ​ហើយ មាន​សំណាង​ធំ​អ​ញ្ចឹ​ង​សោះ កាដូ​ម៉ូតូ Zoomer X នេះ​ពិតជា​ចំណងដៃ​ដ៏​ពិសេស​មែនទែន​សម្រាប់​គ្រួសារ​ខ្ញុំ ព្រោះ​ប្រពន្ធ​ខ្ញុំ​កំពុង​ចង់បាន​ម៉ូតូ​មួយ​ជិះ​ហ្នឹង​គេ ឥឡូវ​ដល់​តែ​ត្រូវ​រង្វាន់​ម៉ូតូ​ចំ​ពេល​តែ​ម្តង​»​។

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​អបអរសាទរ និង ជូនពរ​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​គ្នា​ឱ្យ​ក្តី​ស្រលាញ់​របស់​ពួក​គេ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​នាំ​មក​នូវ​ភាព​រីករាយ និង​សុភមង្គល​ក្នុង​គ្រួសារ​ថ្មីថ្មោង​នេះ​ផង​ដែរ​។

លោកស្រី​បញ្ជាក់​ទៀត​ថា​៖ « ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​ចំនួន​៣​លើក​បន្ត​ទៀត​ដែល​រង្វាន់​កាន់ តែ​ពិសេស​នោះ​គឺ ជីប ម៉ុង​ផាក​លែ​ន ខុន​ដូ ១​យូ​នី​ត​តែ​ម្តង សម្រាប់​ការ​ចាប់ឆ្នោត​សរុប​លើក​ចុង​ក្រោយ ដូច្នេះ​សម្រាប់​គូស្នេហ៍​ដែល​មាន​បំណង​រៀប​មង្គលការ​ក្នុង​ពេល​ឆាប់​ៗ​នេះ សូម​ជ្រើស​រើស​ស្រា​បៀរ កម្ពុជា កំប៉ុង​ចំនួន​២៥​កេស​ឡើង​ទៅ លោក​អ្នក​នឹង​ទទួល​បានការ​ថែម​ជូន​៣​កេស​បន្ថែម សៀវភៅ​កត់​ចំណងដៃ​២​ក្បាល និង​បណ្ណ​ផ្សងសំណាង​មួយ​សន្លឹក​ផង​ដែរ ហើយ​ការ​ចាប់ឆ្នោត​បន្ទាប់​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​២​ខែ​បន្ទាប់​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ