ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន អនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​ទងសួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ឲ្យ​បាន​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ឲ្យ​រោងចក្រ​សហគ្រាស គ្រឹះស្ថាន​អនុវត្ត​វិធានការ បង្ការ​រលាក​ទងសួត​ដោយ​វីរុស កូ​រ៉ូ​ណា​ថ្មី (2019-nCoV)…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ឲ្យ​រោងចក្រ​សហគ្រាស គ្រឹះស្ថាន​អនុវត្ត​វិធានការ បង្ការ​រលាក​ទងសួត​ដោយ​វីរុស កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ។ លោក​រដ្ឋមន្ត្រី​បាន​សេចក្តីណែនាំ​នៅ​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០២០​ថា ក្នុង​គោលបំណង ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-Cov) ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​ទាំងអស់​ត្រូវ​អនុវត្ត​នូវ​វិធានការ​ដូច​ខាងក្រោម ៖

១. និ​យោ​ជិ​ក កម្មករនិយោជិត ដែល​ធ្វើ​ដំណើរ​មក​ពី​តំបន់​ដែល​មានការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-CoV) និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ដែល​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ការ​ឡើង​កំ​ដៅ​ខ្លួន​ចាប់ពី ៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម ត្រូវ​ធ្វើការ​ត្រួតពិនិត្យ និង​តាមដាន​ក្នុង​រយៈពេល​១៤​ថ្ងៃ នៅ​តាម​សេវា​សុខាភិបាល​ដែល​នៅ​ជិត ឬ​ទូរស័ព្ទ​មក​លេខ​១១៥ ។ ២. ប្រសិនបើ​មាន​និយោជក កម្មករ និយោជិត ដែល​មាន​អាការ​ដូច​ជា គ្រុនក្តៅ ក្អក កណ្តាស់ ផ្តាសាយ ហៀរ​សំបោរ ឬ​ឈឺបំពង់ក ត្រូវ​បញ្ជូន​ទៅ​រក​សេវា​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ឬ​ទូរស័ព្ទ​មក​លេខ​១១៥ ។

៣. ត្រូវ​ដាស់តឿន និង​រំលឹក​ជា​ប្រចាំ​ដល់​កម្មករនិយោជិត​ឲ្យ​ពាក់​ម៉ាស់​ការពារ​ទាំង​ក្នុង និង​ក្រៅ​កន្លែងធ្វើការ ដូច​ជា ប្រភេទ ៖ ម៉ាស់​វេជ្ជសាស្ត្រ (Medical Mask) ៤. ចៀសវាង​ប៉ះពាល់​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ដែល​មាន​អាការ​ដូច​ជា គ្រុនក្តៅ ក្អក និង​កណ្តាស់ ឬ​ផ្តាសាយ និង​ត្រូវ​រក្សា​ច​មួយ​ច្រើន​ជាង​មួយ​ម៉ែត្រ​ពី​បុគ្គល​ដែល​មាន​រោគ​សញ្ញា​ទាំងនេះ ។ ៥. ចៀសវាង​ការ​ប៉ះពាល់​ភ្នែក ច្រមុះ មាត់ បន្ទាប់​ពី​ប៉ះពាល់​សត្វ និង​ផលិតផល​សត្វ សត្វ​ឈឺ​សាច់​ខូចគុណភាព កាក​សំណល់​សត្វ ទឹក​សរីរៈ​សត្វ និង​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្សារ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេង​ៗ​របស់​អ្នកជំងឺ​ផ្លូវដង្ហើម ។

៦.​ត្រូវ​ជៀសវាង​ការ​ខាកស្តោះ ក្នុង​កន្លែងធ្វើការ ទីធ្លា​សា​ធារ​ដ្ឋ​គ្រាស គ្រឹះស្ថាន និង​ទី​សារ​ធ​រណៈ ។ ៧.​ច​ផស​វាង​ការ​ប៉ះពាល់​ភ្នែក ច្រមុះ មាត់ បន្ទាប់​ពី​ប៉ះពាល់​សត្វ និង​ផលិតផល​សត្វ សត្វ​ឈឺ សាច់​ខូចគុណភាព កាក​សំណល់ សត្វ ទឺ​កស​រី​រះ​សត្វ និង​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្សារ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេង​ៗ​របស់​អ្នកជំងឺ​ផ្លូវដង្ហើម ។ ៨. ត្រូវ​លាងដៃ​ឱ្យ​បាន​ទៀងទាត់ និង​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល បន្ទាប់​ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកមាន​អាការ​ដូច​ជា គ្រុនក្តៅ ក្អក និង​កណ្តាស់ ឬ​ផ្តាសាយ ឬ​វត្ថុ​ផ្សេង​ៗ ដែល​អាច​ជា​ប្រភព​មេរោគ ឬ​នៅ​ពេល​ឃើញ​ដៃ​កខ្វក់ ឬ​ប្រឡាក់ ឬ​ក្រោយ​ពី​ប៉ះពាល់​សត្វ និង​ត្រូវ​លាង​សម្អាត​ដៃ​ភ្លាម​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល ក្រោយ​ពី​ភ្លុក ឬ​កណ្តាស់ ។ ត្រូវ​លាងដៃ​បន្ទាប់​ពី​មាន​ប៉ះ​ជាមួយ​សំបោរ ឬ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម ។

៩. ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ស្អាត​សុវត្ថិភាព​ចំណីអាហារ ដោយ​បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ ពិសេស​សាច់ និង​ស៊ុត ។ ចំពោះ​អ្នក​ចម្អិន​អាហារ​ត្រូវ​ប្រើប្រាស់​ជ្រួញ និង​កាំបិត​ផ្សេង​គ្នា សម្រាប់​អាហារ​ឆៅ និង​អាហារ​ឆ្អិន និង​លាងដៃ​នៅ​ចន្លោះ​ពេល​ចាប់​កាន់​អាហារ​ឆៅ និង​អាហារ​ឆ្អិន ។ ១០. អ្នកមាន​អាការ​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រមា ក្រដាស ឬ យ៉ាង​ហោច​ណាស់ ត្រូវ​ប្រើ​គន្លាក់​កែងដៃ​ជំនួស​បាតដៃ ។ ១១. ត្រូវ​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ដល់​កម្មករនិយោជិត​អំពី​វិធាន​បង្ការ​ការពារ និង​សារ​អប់រំ​សុខភាព​ស្តី​ពី​ការពារ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល ឬ​រៀង​រាល់ពេល​ដែល​ក្រសួងសុខាភិបាល​ចេញ​សេចក្តីណែនាំ​ថ្មី​អំពី​វិធាន​បង្ការ​ការពារ និង​ទប់ស្កាត់ ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​ទាំងអស់​នឹង​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តីណែនាំ​នេះ​អោយ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ