ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ញ៉ាំ​ឆ្អែតនៅ​តែ​លឺ​សម្លេង​កូរពោះ​មែន​​​ទេ នេះ​ជា​គន្លឹះ​ទប់ទល់​បញ្ហា​​​លឺ​សម្លេង​ក្នុង​ពោះ

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​សម្លេង​កូរពោះ ឬ​សូរ​សម្លេង​លាន់លឺ​ក្នុង​ពោះ​សុទ្ធតែ​បណ្ដាល​មក​ពី​ឃ្លាន​ឡើយ ក៏​ព្រោះ​ពេល​ខ្លះ​អ្នក​ទទួលទាន​ឆ្អែត​ហើយ​នៅ​តែ​អាច​លឺ​។សម្លេង​ក្នុង​ពោះ​ដែល​លឺ​ខ្លាំង​និង​កើត​មាន​ញឹកញាប់​ខុសធម្មតា​អាច​បណ្ដាល​មក​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រពះ​ពោះវៀន​។ ពេល​ខ្លះ​ស្ត្រេ​ស បញ្ហា​ថប់​បារម្ភ អារម្មណ៍​អ​ន្ធះ​សារ រំភើប ឬ​តានតឹង​ក៏​អាច​បង្ក​ឱ្យ​លឺ​សម្លេង​ក្នុង​ពោះ​ដែរ​។ ទោះជា​យ៉ាងណា​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​សម្លេង​កូរពោះ ឬ​សូរ​សម្លេង​លាន់លឺ​ក្នុង​ពោះ​សុទ្ធតែ​បណ្ដាល​មក​ពី​ឃ្លាន​ឡើយ ក៏​ព្រោះ​ពេល​ខ្លះ​អ្នក​ទទួលទាន​ឆ្អែត​ហើយ​នៅ​តែ​អាច​លឺ​។សម្លេង​ក្នុង​ពោះ​ដែល​លឺ​ខ្លាំង​និង​កើត​មាន​ញឹកញាប់​ខុសធម្មតា​អាច​បណ្ដាល​មក​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រពះ​ពោះវៀន​។

ពេល​ខ្លះ​ស្ត្រេ​ស បញ្ហា​ថប់​បារម្ភ អារម្មណ៍​អ​ន្ធះ​សារ រំភើប ឬ​តានតឹង​ក៏​អាច​បង្ក​ឱ្យ​លឺ​សម្លេង​ក្នុង​ពោះ​ដែរ​។ ទោះជា​យ៉ាងណា​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ទប់ទល់​បញ្ហា​លឺ​សម្លេង​ក្នុង​ពោះ ៖

១. ទទួលទាន​ទឹក ៖ ពេល​ខ្លះ​សម្លេង​កូរពោះ ឬ​សូរ​សម្លេង​លាន់លឺ​ក្នុង​ពោះ​ជា​សញ្ញា​មួយ​ដែល​ក្រពះ​ពោះវៀន​ដំណើរការ​មិន​ស្រួល​។ វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ធានា​បាន​ថា​ក្រពះ​និង​ពោះវៀន​ដំណើរការ​យ៉ាង​រលូន​នោះ គឺ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ប្រមាណ ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ។

២. ទទួលទាន​នំ​ស្រួយ ៖ អ្នក​ក៏​អាច​ទទួលទាន​អាហារ​សម្រន់​ស្រាល​ដូច​ជា​នំ​ស្រួយ​ដើម្បី​បំបាត់​សម្លេង​កូរ​ក្នុង​ពោះ​ផង​ដែរ​។

៣. សកម្ម​ជាង​មុន ៖ វិធី​ដ៏​ប្រសើរ​បំផុត​មួយទៀត​ដើម្បី​ប្រាកដ​ថា​ក្រពះ​និង​ពោះវៀន​ដំណើរការ​ប្រក្រតី គឺ​រាង​កាយ​ត្រូវ​តែ​មាន​ភាព​សកម្ម ឬ​ធ្វើ​លំ​ហាត់ប្រាណ​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​បំបាត់​សម្លេង​លាន់លឺ​ក្នុង​ពោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល​ផង​ដែរ​។

៤. ចៀសវាង​ទទួលទាន​កាហ្វេ ៖ ការ​ទទួលទាន​កាហ្វេ ជា​ពិសេស​នៅ​ពេល​មិន​ទាន់​ទទួលទាន​អ្វី​ផ្សេង​សោះ​អាច​បណ្ដាល​ឱ្យ​បញ្ហា​លាន់លឺ​សម្លេង​ក្នុង​ពោះ​កាន់តែ​អាក្រក់​ឡើង​។ នេះ​ក៏​ព្រោះតែ​កាហ្វេ​រំញោច​បង្កើន​ការ​កន្ត្រាក់​នៃ​ក្រពះ​ពោះវៀន​។ គ្រឿង​ស្រវឹង​ក៏​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អ្នក​គួរ​ចៀសវាង​ផង​ដែរ​។

៥. ស្ងប់​អារម្មណ៍ ៖ ដូច​បាន​លើក​ឡើង​ខាងលើ​រួច​មក​ហើយ​បញ្ហា​ថប់​បារម្ភ​និង​ស្ត្រេ​ស​ក៏​អាច​បណ្ដាល​ឱ្យ​ក្រពះ​បញ្ចេញ​សម្លេង​រំខាន​ផង​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​សម្រួល​អារម្មណ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ