ខេត្តព្រះសីហនុ ៖ លោក តាំង សុចិតគ្រឹះស្នា ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២០ថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤-២៥ និង២៦ ខែមករា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ មានចំនួនសរុបប្រមាណ៨៧.៧៦៥នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មាន៧០.៤៨០នាក់ ។ នៅឆ្នាំ២០២០មានការកើនឡើង២៤,៥២%។ ភ្ញៀវជាតិប្រមាណ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧% បើប្រៀបធៀបឆ្នាំ២០១៩ មាន៤៤.៥៦០នាក់។ ភ្ញៀវអន្តរជាតិប្រមាណ ១៣.២៧០នាក់ ថយចុះ៤៨.៨០% បើប្រៀបធៀបឆ្នាំ២០១៩ មាន២៥.៩២០នាក់។
លោកប្រធានមន្ទីរទេសចរខេត្តបានប្តថា តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានការហោះហើរដឹកជញ្ជូនភ្ញៀវបានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ជើង (ឆ្នាំ២០១៩ មាន៦៣ជើង)។ ភ្ញៀវធ្វើដំណើរតាមជើងហោះហើរខាងលើសរុបប្រមាណ២.៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់។ក្នុងនោះភ្ញៀវជាតិប្រមាណ១៣៥នាក់ថយចុះ៣៧.១៧% ឆ្នាំ២០១៩មាន ១៣៥នាក់ ។ ភ្ញៀវអន្តរជាតិប្រមាណ២.៧៧២នាក់ ថយចុះ ៥៤.៤៤% ឆ្នាំ២០១៩មាន ២.២៣០នាក់ ។
លោកប្រធានមន្ទីរទេសចរខេត្តបានឲ្យដឹងបន្តទៀតថា ចំនួនភ្ញៀវទេសចរតាមបណ្តាកោះនានាសរុបប្រមាណ៧.៧៤១នាក់កើនឡើង៣.៤០% ឆ្នាំ២០១៩ មាន៧.៤៨៦នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ៤.៣០០នាក់ កើនឡើង៧៣.១៧% ឆ្នាំ ២០១៩ មាន ២.៤៨៣នាក់។ ភ្ញៀវអន្តរជាតិមានប្រមាណ៣.៤៤១នាក់ ថយចុះ៣១.២២% ឆ្នាំ ២០១៩ មាន ៥.០០៣នាក់។
លោកប្រធានមន្ទីរទេសចរខេត្តបានឲ្យដឹងបន្តទៀតថា ចំនួនភ្ញៀវនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវ សរុប១០.៦៥៤នាក់ កើនឡើង ៦០.០១% ភ្ញៀវជាតិ មាន១០.៤០២នាក់ កើនឡើង ៦៧.២៣% និងភ្ញៀវអន្តរជាតិ ២៥២នាក់ថយចុះ៤២.៤៦% ឆ្នាំ២០១៩ សរុប ៦.៦៥៨នាក់ ភ្ញៀវជាតិ ៦.២២០នាក់និងភ្ញៀវអន្តរជាតិ៤៣៨នាក់។ ចំនួនភ្ញៀវទេសចរតាមបណ្តាឆ្នេរនានាសរុប ៥០.៧៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤៩.១១៤នាក់ និងភ្ញៀវអន្តរជាតិមាន១.៦៣២នាក់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ