តម្រូវការនៃការប្រើប្រាស់សេវាកម្មអ៊ីនធឺណិតពិតជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាហេតុផលមួយដែលថ្មីៗនេះឌីជី បានចេញលក់នូវកញ្ចប់សេវាកម្មថ្មីល្បឿនលឿនជាមួយនឹងតម្លៃសមរម្យ តាមបច្ចេកវិទ្យាទំនើបចុងក្រោយ គឺការប្រើប្រាស់សេវាកម្មអ៊ីនធឺណិតតាមប្រព័ន្ធខ្សែកាបអុបទិក ដែលមានឈ្មោះថា «Home Fiber Premium» ដែលជាកញ្ចប់សេវាកម្មថ្មីរបស់ក្រុមហ៊ុនឌីជីអ៊ីនធឺណិត។ កញ្ចប់សេវាកម្មថ្មីនេះ គឺឌីជីកំពុងតែបានបង្កជាលក្ខណៈកាន់តែងាយស្រួលក្នុងការសិក្សា ក៏ដូចជាដំណើរការការងារ និងកម្សាន្តតាមគេហដ្ឋានរបស់លោកអ្នកដែលរស់នៅក្នុងភាពស៊ីវីល័យ ទំនើបទាន់សម័យនេះ។
កញ្ចប់សេវាកម្មថ្មីនេះ គឺលោកអ្នកនឹងទទួលបានល្បឿនអ៊ីនធឺណិតដែលលឿនបំផុតមិនធ្លាប់មានពីឌីជី។ ល្បឿនរហូតដល់ទៅ 10 Mbps តម្លៃត្រឹមតែ 39$ ប៉ុណ្ណោះ និងល្បឿនរហូតដល់ 15 Mbps តម្លៃត្រឹមតែ 59$ បូករួម 30Mbps ទៀត ជាល្បឿនអាប់ឡូត សម្រាប់កញ្ចប់សេវាកម្មទាំងពីរខាងលើ។ លើសពីនេះកញ្ចប់សេវាកម្មថ្មីនេះ លោកអ្នកក៏អាចទស្សនា YouTube ក្នុងគុណភាព HD ក្នុងល្បឿន 20Mbps ហើយនៅអាចទស្សនាគេហទំព័រឌីជីវើល ដែលពោរពេញទៅដោយកម្មវិធីកម្សាន្តល្បីៗ ដូចជាគេហទំព័រ www.komsan.tv ដែលមានភាពយន្តល្បីៗក្នុងកម្រិតគុណភាពរូបភាព HD និងមានជាអក្សរខ្មែរ និងអង់គ្លេស រត់ពីក្រោមនៅពេលនិយាយ និងមានគេហទំព័រ www.p2push.net សម្រាប់ការដោនឡូត និងចែករំលែកឯកសារគ្នាទៅវិញទៅមក ហើយក៏អាចលេងហ្គេមអនឡាញ ពិសេសៗសម្រាប់បណ្ដុំកម្ពុជាជាច្រើនទៀតផង។ អត្ថប្រយោជន៍មួយទៀត ដែលមិនអាចបំភ្លេចបាន គឺអតិថិជនទាំងអស់របស់ឌីជីក៏អាចទទួលបានកាតសមាជិកឌីជីក្លឹប សម្រាប់បញ្ចុះតម្លៃពីជាង150ហាង ដូចជាហាងកាហ្វេ ហាងលក់សម្លៀកបំពាក់ ហាងអាហារ និងមានហាងជាច្រើនទៀតនៅទូទាំងទីក្រុងភ្នំពេញ ។
ចាប់ពីថ្ងៃនេះទៅដោនលោតអីក៏អស់បារម្ភ សូម្បីតែយក្សក៏អាចដោនលោតបានដែរ!
អត្ថប្រយោជន៍ជាច្រើនកំពុងរង់ចាំអ្នក ព័ត៌មានបន្ថែមអាចសាកសួរតាមរយៈលេខទូរសព្ទលេខ 089/098 888 992, 098 800 617, 098 800 913 ឬក៏តាមគេហទំព័រ www.digi.com.kh
ចែករំលែកព័តមាននេះ