ខេត្តព្រះសីហនុ ៖ លោកស្រីអ៊ូច សោភា ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ បានណែនាំអោយសិស្សានុសិស្សពាក់ម៉ាស់ និងលាងសម្អាតអនាម័យដៃដោយប្រើសាប៊ូ ឬប្រភេទទឹកថ្នាំលាងសម្អាតមេរោគ ដើម្បីធានាដល់សុវត្ថិភាពអនាម័យទូទៅ ។

មានប្រសាសន៍ណែនាំក្នុងឱកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ មករា ឆ្នាំ២០២០នេះ ក្នុងឱកាសចែកម៉ាស់ចំនួន៦.០០០ម៉ាស់ ក្រោមការឧបត្ថម្ភពីលោកស៊ុយ ពូនាថ នៅក្នុងវិទ្យាល័យហ៊ុន សែន វាលរេញ ចែកជូនសិស្សនៅក្នុងវិទ្យាល័យដោយ ក្នុងនោះក៏មានការចូលរួមពីលោកមេឃុំ មេភូមិ លោកនាយកនាយករង និងលោកគ្រូ អ្នកគ្រូជាច្រើននាក់ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសពីការរកឃើញបុរសចំណាស់ជនជាតិចិនវ័យ៦០ឆ្នាំម្នាក់មានវីរុសរលាកសួតថ្មី នៅក្រុងព្រះសីហនុ ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ