ការ​កាត់​ផ្តាច់​នូវ​កិលេស​ទាំងពួង នោះ​ហើយ​ជា​ព្រះ​និព្វាន


ការ​រលត់​ទៅ​នៃ​សេចក្តី​ត្រេកត្រអាល ការ​រលត់​ទៅ​នៃ​ការ​ខឹង​ក្រោធ ការ​រលត់​ទៅ​នៃ​សេចក្តី​វង្វេង ការ​រលត់​ទៅ​នៃ​តណ្ហា ការ​លះបង់​នូវ​ចំណង់ ការ​រលាស់​ចោល​នូវ​ចំណង់ ការ​អស់​ទៅ​នៃ​ចំណង់ ការ​ដាក់ចុះ​នូវ​ចំណង់ គឺ​ការ​ស្ងប់រម្ងាប់​ទៅ​នៃ​ចិត្ត ការ​លះ​ចោល​នូវ​កិលេស​ទាំងពួង ការ​ជីក​គាស់​ចោល​នូវ​ឫសគល់​នៃ​ចំណង់ ការ​ផ្តាច់បង់​ចោល​នូវ​កិលេស​ទាំងពួង​គឺ​និព្វាន ។

ព្រះ​បរម​សាស្តា​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះ​និព្វាន​មិនជា​អ្វី​ក្រៅ​អំពី​ការ​រលត់​ទៅ​នៃ​សេចក្តី​ត្រេកត្រអាល ការ​អស់​ទៅ​នៃ​ទោសៈ ការ​អស់​ទៅ​នៃ​សេចក្តី​វង្វេង​នោះ​ទេ នេះឯង​ហើយ​ហៅ​ថា និព្វាន ។

មួយទៀត​ការ​ប្រោស​ចាក​នូវ​ភាព​នៃ​សេចក្តី​ត្រេកត្រអាល លោក​ចាត់​ថា​ជា​កំពូល​នៃ​ធម៌​ទាំងពួង និង​ជា​អ្នកមាន​ឥស្សរភាព ការ​បំបាត់​បង់​នូវ​ចំណង់ ការ​ដក​ចេញ​នូវ​ការ​ប្រកាន់​មាំ ការ​កាត់​ផ្តាច់​នូវ​វដ្តៈ ការ​អស់​ទៅ​នៃ​តណ្ហា ការ​រំលត់​កិលេស នោះ​ហើយ​ក៏​ជា​ព្រះ​និព្វាន ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ