រាជធានីភ្នំពេញ ៖ តំណាងរាស្រ្តមណ្ឌលភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បានចូលទៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោងជិត១០ព្រឹកថ្ងៃទី០៦ សីហា ២០១៤នេះ ។ ដំបូងឡើយគេមិនដឹងថាតើលោក ហូរ វ៉ាន់ ដែលទើបស្បថសច្ចាប្រណិធានក្នុងព្រះបរមរាជវំាងចូលកាន់តំណែងកាលពីរសៀលថ្ងៃម្សិលមិញនេះ មកតុលាការពាក់ព័ន្ឋរឿងអ្វីនោះទេ ប៉ុន្តែបើតាមមន្រ្តីតុលាការថា លោក ហូរ វ៉ាន់ មកដើម្បីតាមដានសំណុំរឿងរបស់យុវជនគណបក្សសង្គ្រោះជាតិ០៣នាក់ ដែលសមត្ថកិច្ចឃាត់និងឃុំខ្លួនកាលពីសបា្តហ៍មុន ពាក់ព័ន្ឋនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ កក្កដា ២០១៤កន្លងទៅ ។
សេចក្តីរាយការណ៏បានបន្តថា ដោយសារលោកចៅក្រមស៊ើបសួរ កៅ មុនី កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ទើបមន្រ្តីតុលាការបា្រប់ឲ្យលោក ហូរ វ៉ាន់ វិលត្រឡប់ទៅវិញ និងរង់ចំាលោកចៅក្រមខាងលើត្រឡប់មកវិញ ៕


ចែករំលែកព័តមាននេះ