ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​គេ​លួច​ ក្លាយជា​អណ្តាត​ភ្លើង​ប៊ិះ​ឆ្លង​ចូល​ផ្ទះ​ពលរដ្ឋ​ក្បែរ​​ព្រំ​ដែន​(វីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប៉ះ​ចំ​ថ្ងៃ​ប្រជាពលរដ្ឋ​ជាប់​ខ្សែ​ចិន កំពុង​​តែ​ដើរ​លេង​កំសាន្ត​សប្បាយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ស្រាប់តែ​មានការ​ភ្ញាក់​ផ្អើល​មួយ​កើតឡើង ដោយសារ​ភ្លើង​បាន​ឆាបឆេះ​គុម្ពោត​ព្រៃ​ភ្នំ នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បណ្តាល​​ឱ្យ​ឆេះ​រាល​ឆ្លង​ប៊ិះ​ចូល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​មានការ​សង្ស័យ​ថា…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប៉ះ​ចំ​ថ្ងៃ​ប្រជាពលរដ្ឋ​ជាប់​ខ្សែ​ចិន កំពុង​​តែ​ដើរ​លេង​កំសាន្ត​សប្បាយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ស្រាប់តែ​មានការ​ភ្ញាក់​ផ្អើល​មួយ​កើតឡើង ដោយសារ​ភ្លើង​បាន​ឆាបឆេះ​គុម្ពោត​ព្រៃ​ភ្នំ នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បណ្តាល​​ឱ្យ​ឆេះ​រាល​ឆ្លង​ប៊ិះ​ចូល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​មានការ​សង្ស័យ​ថា មាន​គេ​លួច​ដុត​ព្រៃ​។ តែ​សំណាងល្អ បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ​នគរបាល​ខេត្ត ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេលវេលា ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ភ្លើង​ឆេះ​គុម្ពោត​ព្រៃ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ខាងក្រោយ​កាស៊ីណូ​ម្កុដ​ពេជ្រ ដែល​ទើបនឹង​សាងសង់​ថ្មី ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ខណ​:​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង តែ​នាំ​គ្នា​ដើរ​លេង​សប្បាយ​នៅ​តាមរ​ម្មណី​យ​ដ្ឋា​ន​នានា ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​នៅ​ក្នុង​គុម្ពោត​ព្រៃ​យ៉ាង​សន្ធោរ​សន្ធៅ ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការ​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង​ចេញ​អន្តរាគមន៍ ដោយ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​មានការ​គេ​លួច​ដុត ទើប​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​បែប​នេះ​។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ កម្លាំង​ពន្លត់​អគ្គិភ័យ បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រថយន្ត ដើម្បី​បាញ់​ពន្លត់ ដោយ​បាន​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​ទទួល​ជោគជ័យ​ទាំងស្រុង ។ ហើយ​ក៏​មាន​ជញ្ជាំង​របង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ភ្លើង​រាល​ឆេះ​រោល​ខ្មៅ តែ​ត្រូវ​បាន​ពន្លត់​ទាន់​ពេលវេលា​ផង​ដែរ ។

ចំណែក​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្ត បានឱ្យ​ដឹង​ថា ការ​ឆេះ​គុម្ពោត​ព្រៃ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដុត​សម្រាម​ក្បែរ​នោះ ហើយ​ក៏​ទុក​ចោល អត់​ពន្លត់ បណ្តាល​ឱ្យ​ឆាបឆេះ​រាលដាល រហូត​ដល់​លើ​ភ្នំ និង​ឆេះ​ឆ្លង​ទៅ​ដល់​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ថែម​ទាំង​ឆេះ​ក្រោយ​កាស៊ីណូ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា កម្លាំង​នគរបាល​បាន​ខិតខំ​ស្ទុះស្ទារ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់​ទាន់​ពេល ។ ហើយ​ក្រុម​នគរបាល ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្រុងប៉ៃលិន ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ភ្លើង​ធូប​ទៀន​ដែល​ខ្លួន​ដុត​សែនព្រេន​រួច ត្រូវ​តែ​ពន្លត់​ឱ្យ​អស់​រួចរាល់​សិន​មុន​នឹង​ដើរ​ចេញពីផ្ទះ ដើម្បី​ចៀសវាង​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ បណ្តាល​ឱ្យ​ខូច​បង់ទ្រព្យ​សម្បត្តិ ។

បើសិនជា​មានការ​ឆេះ​ផ្ទះ​ណាមួយ​កើតឡើង ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​ងាយស្រួល​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ទាន់​ពេល បើ​ទោះបីជា​ស្ថិត​នៅ​កន្លែង​ណា​ក៏​ដោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ