ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សុបិន​ទាំង​៥​មុន​ពេល​ត្រាស់​ដឹង

4 ឆ្នាំ មុន

នៅ​ដែន​កុ​រុ​ទ្វីប​ពេល​ទៀប​ប​ភ្លឺ​នា​ថ្ងៃ​១៥ កើត​ខែ​ពិសាខ ឆ្នាំរកា ព្រះ​សិទ្ធត្ថ បរម​ពោធិសត្វ បាន​សុបិននិមិត្ត​ឃើញ​រឿង​ចម្លែក​អស្ចារ្យ​ដែល​គួរ​ឱ្យ​ព្រឺព្រួច​បំផុត​ចំនួន​៥​លើក​ ៖ សុបិន​ទី​១ ព្រះ​អង្គ​ទ្រង់​ទត​ឃើញ​រូប​ព្រះ​អង្គ​មួយទៀត​មក​ផ្ទុំ​សន្ធឹង​ផ្ងារ​នៅ​លើ​ផែនដី ក្បែរ​ព្រះ​អង្គ​ផ្ទាល់…

នៅ​ដែន​កុ​រុ​ទ្វីប​ពេល​ទៀប​ប​ភ្លឺ​នា​ថ្ងៃ​១៥ កើត​ខែ​ពិសាខ ឆ្នាំរកា ព្រះ​សិទ្ធត្ថ បរម​ពោធិសត្វ បាន​សុបិននិមិត្ត​ឃើញ​រឿង​ចម្លែក​អស្ចារ្យ​ដែល​គួរ​ឱ្យ​ព្រឺព្រួច​បំផុត​ចំនួន​៥​លើក​ ៖

សុបិន​ទី​១ ព្រះ​អង្គ​ទ្រង់​ទត​ឃើញ​រូប​ព្រះ​អង្គ​មួយទៀត​មក​ផ្ទុំ​សន្ធឹង​ផ្ងារ​នៅ​លើ​ផែនដី ក្បែរ​ព្រះ​អង្គ​ផ្ទាល់ ដោយ​យក​ប្រឹថពី​ជាទី​សយនា​(​គ្រែ​)​បន្ទុំ យក​ភ្នំ​ហេមពាន្ត​ជា​ខ្នើយ​រង​ព្រះ​សីសៈ យក​ព្រះ​ហស្ត​ឆ្វេង​សណ្តូក​ចុះ​ទៅ​ក្នុ​ង​​មហាសមុទ្រ​ខាងកើត យក​ព្រ​ហស្ត​ស្តាំ​សណ្តូក​ចុះ​ទៅ​ក្នុង​មហាសមុទ្រ​ខាងលិច និង​យក​ព្រះបាទ​ទាំង​គូ ស​ណ្តូក​ចុះ​ទៅ​ក្នុង​មហាសមុទ្រ​ខាងត្បូង ទ្រង់​ផ្ទុំ បើកព្រះនេត្រ​ហើយ​ទត​ឃើញ​ពន្លឺ​ភ្លឺ​រហូត​ដល់​ឋានព្រហ្ម ។

សុបិន​ទី​២ ព្រះ​អង្គ​ទត​ឃើញ​មាន​ផ្កាឈូក​មួយ​ទំហំ​ប៉ុន​កង់រទេះ ដុះ​ចេញ​មក​អំពី​ផ្ចិត​របស់​ព្រះ​អង្គ លូត​ឡើង​ទៅ​ទល់​នឹង​អាកាស​ដ៏​ខ្ពស់​ស្កឹមស្កៃ នៅ​ត្រង់​គុម្ព​ឈូក​ខ្លះ​ជា​ស្មៅ​ចិញ្ចៀន ។

សុបិន​ទី​៣ ព្រះ​អង្គ​ទត​ឃើញ មាន​សត្វ​ដ​ង្គូ​វ​ទាំងឡាយ​ខ្លួន​មាន​ពណ៌​ស និង​ក្បាល​ពណ៌​ខ្មៅ វៀរ​ឡើង​ពី​ចុង​ព្រះ​បាទា ដល់​ក្បាលជង្គង់ ។

សុបិន​ទី​៤ ព្រះ​អង្គ​ទត​ឃើញ​ថា​មាន​សត្វ​បក្សាបក្សី​គ្រប់​ពណ៌​បួន​ពួក មាន​ពណ៌​សម្បុរ​ផ្សេង​ៗ​គ្នា ហើរ​ចេញពី​ទិស​ទាំង​បួន មក​ក្រាប​ទៀប​ជិត​បាទា​ព្រះ​អង្គ ហើយ​បក្សាបក្សី​ទាំងនោះ​ប្រែជា​មាន​សម្បុរ​ស ដូច​ៗ​គ្នា​ទាំងអស់ ។

សុបិន​ទី​៥ ព្រះ​អង្គ​ទត​ឃើញ រូប​ព្រះ​អង្គ យាង​ចង្ក្រម នៅ​លើ​ភ្នំ​លាមក​ដ៏​ធំ​មួយ តែ​ព្រះ​បាទា​របស់​ព្រះ​អង្គ មិន​មាន​ប្រឡាក់​ដោយ​លាមក​នោះ​ឡើយ ។

ពេល​ព្រះ​អង្គ​តើន​ឡើង​(​ដឹងខ្លួន​)​ទ្រង់​ធ្វើ​សេចក្តីសន្និដ្ឋាន​នៅ​ក្នុង​ព្រះ​ចិន្តា​ថា មហា​សុបិននិមិត្ត​ទាំង​៥​ប្រការ​នេះ ហាក់ដូចជា​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ប្រាប់​អាត្មាអញ​ឱ្យ​ដឹង​ថា ពន្លឺ​ត្រាស់​ដឹង​នឹង​ធ្លាក់​ក្នុង​កណ្តាប់​ព្រះ​ហស្ត​ប្រាកដ ។ ​សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ