ដើម្បីឲ្យពុទ្ធមាមកជនងាយចងចាំចំណាំបានស្ទាត់នូវពុទ្ធប្រវត្តិ ជាពិសេសត្រង់ចំណុចសំខាន់ៗអ្នកប្រាជ្ញព្រមព្រៀងគ្នាកំណត់យកថ្ងៃ ខែ ឆ្នាំ ដែលទាក់ទងនឹងព្រះពុទ្ធកំណើត ត្រាស់ដឹ ដាក់អាយុសង្ខារ និងបរិនិព្វានមកដាច់បញ្ចូលក្នុងកំណត់ត្រានេះដូចតទៅ ៖
ព្រះពុទ្ធទ្រង់ប្រសូតនៅថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច ។
ត្រាស់ដឹងនៅថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ។
ដាក់អាយុសង្ខារនៅវស្សាទី៤៥ ថ្ងៃ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
បរិនិពា្វននៅថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។
ថ្ងៃ ខែ ឆ្នាំទាំង៤ចំណុចនេះជាឫសគល់នៃពុទ្ធប្រវត្តិគួរអ្នកកាន់ព្រះពុទ្ធសាសនាចាំជាក់ប្រយោជន៍ដើម្បីគោរពបូជាឱ្យបានស័ក្តិសមទៅនឹងគុណបំណាច់ដ៏មហាសាលរបស់ព្រះអង្គ ។ សាន សារិន
ចែករំលែកព័តមាននេះ