​នៅហាង​កាហ្វេ​ទីនេះ ជា​ទី​តាំង​ភ្នាល់​ល្បែង​ជល់​មាន់​អន​​ឡាញ


ខេត្តសៀមរាប ៖ ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ភ្នាល់​គ្នា​ដាក់​លុយ​ជា​ច្រើន​នៅ​ហាង​កាហ្វេ​ជាប់​និង​ផ្សារ​ថ្នល់​ចែក ស្រុក​សូទ្រនិគម កើត​មាន​យូរ​ណាស់​មក​ហើយ​ តែគ្មាន​ឃើញ​សមត្ថកិច្ច​ខាង​ណា​បង្ក្រាប​សោះឡើយ​។​ គេ​បាន​ដាក់​ការ​សង្ស័យ​ថា អធិការ​នគរបាល​ស្រុក​និង​អាវុធហត្ថ​ស្រុក​ខាងលើ​ អាច​ពាក់ព័ន្ធ​និង​បន​ល្បែង​ខាងលើ​ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កន្លែង​ជល់​មាន់​ភ្នាល់​គ្នា​ដាក់​លុយ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទីនោះ​ មា​នទី​តាំងនៅ​ភូមិ​ថ្នល់​ចែក ឃុំ​គៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​បាន​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ដោយ​មាន​សម្លេង​ហូរ​ក​ញ្ច្រៀ​វ​ពី​អ្នក​ញៀន​ល្បែង​ទាំងនោះ ដែល​មិន​ខ្លាច​រអែង​ចិត្ត​អ្នក​ដទៃ ហើយ​នគរបាល​ស្រុក និង​អាវុធហត្ថ ស្រុក​ហាក់ដូចជា​ពុំ​សូវ​ដឹង​ឮ​ទាល់តែ​សោះ​។​

គេ​ដាក់​ការ​សង្ស័យ​ថា​ សមត្ថកិច្ច​ស្រុក​សូទ្រនិគម​ត្រូវ​ថ្នាំ​សណ្តំ​របស់​ម្ចាស់​ទីតាំង​ខាងលើ ទើប​មិន​ចុះ​ទៅ​ហាម​ឃាត់​និង​បង្ក្រាប​ម្តងណា​ឡើយ​។​ករណី​នេះ​គឺ​វា​ផ្ទុយ​ស្រឡះ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​បទបញ្ជា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ដាក់​បទបញ្ជាបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ថមថយ​នោះ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​វរសេនីយ៍ឯក ទេព ចាន់​ណា អធិការ​នគរបាល​ស្រុក​សូទ្រនិគម ធ្លាប់​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ខាង​លោក​មិន​បានដឹង​នោះ​ទេ ហើយ​លោក​បាន​ឲ្យ​កូនចៅ​របស់​លោក​ទៅ​មើល ហាង​កាហ្វេ​ខាងលើ​នេះ ហើយ​ក៏​ឃើញ​មាន​លេង​ពិតប្រាកដ​មែន​។​ លោក​បន្ត​ថា បន្ទាប់​ពី​នគរបាល​ចុះ​ទៅ​មើល​ពួក​អ្នកលេង​ល្បែង​ទាំង​នោះ​បាន​នាំ​គ្នា​រត់​បាត់​អស់​។​

លោក​បន្ត​ថា សព្វថ្ងៃ គេ​ផ្អាក​ហើយ តែ​សង្ស័យ​គេ​នៅ​លេង​ប្រដាល់ ថ្ងៃ​សៅរ៍ និង​អាទិត្យ​ ។​ ចំណែក លោក​មេ​បញ្​ការ​អាវុធហត្ថ​ស្រុក​សូទ្រនិគម ក៏​បាន​ឲ្យ​ដឹង​ថា លោក​មិនដឹង​ដែរ​រឿង​ហ្នឹង ព្រោះ​កន្លែង​នោះ​ប៉ូលិស ធ្លាប់​ចុះ​បិទ​ម្តង​មក​ហើយ​ ។​ លោក​បន្ត​ថា ចាំ​ស្អែក​និង​ឲ្យ​កូនចៅ​ចុះ​ទៅ​មើល​។​ ចំណែក លោក​ឧត្តម​សេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ នេះ​លោក នឹង​ឲ្យ​ខាង​ស្រុក​ចុះ​ទៅ​បង្ក្រាប​ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ