ខេត្តកំពង់ឆ្នាំង ៖ អគាគិលានដ្ឋានរបស់សាលាពលទាហាននៃយោធភូមិភាគពិសេស ក្នុងខេត្តកំពង់ឆ្នាំង បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលរសៀលថ្ងៃទី២១ មករា ក្រោមអធិបតីភាព លោកប៉ូ
វណ្ណៈ មេបញ្ជាការរង យោធភូមិភាគពិសេស និងជានាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ដោយមានការចូលរួមពីនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិអស់លោកលោកស្រីដែលជាមេបញ្ជាការមេបញ្ជាការរង ចំណុះឲ្យយោធភូមិភាគពិសេសជាច្រើនរូបទៀត ។
នាយកសាលាហ្វឹកហ្វឺនពលទាហានយុទ្ធភូមិភាគពិសេស លោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បានរាយការណ៍ថា អគារគិលានដ្ឋានថ្មី ដែលត្រូវបានជួសជុលកែលម្អឡើងវិញនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ កាលពីដើមជាទីចាត់ការរបស់សាលា ក្រោយមកទីចាត់ការត្រូវបានសាង់ថ្មី ហើយត្រូវបានយកទីតាំងនេះ រៀបចំកែលម្អជាអគាគិលានដ្ឋាន មានភាពទូលំទូលាយអាចដាក់គ្រែព្យាបាលជំងឺបាន២០គ្រែ មានកន្លែងដាក់ឱសថ និងកន្លែងពិនិត្យជំងឺ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការងយោធភូមិភាគពិសេសនិងជានាយសេនាធិការ លោកឧត្តមសេនីយ៍បានលើកឡើង នៅពេលខាងមុខនេះសាលា នឹងមានបើកវគ្គហ្វឹកហ្វឺន កងទព័ដែលត្រូវរើសបញ្ចូលទៅជាក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដូច្នេះ សាលាមានតួនាទីសំខាន់ ក្នុងការគ្រប់គ្រងទាំងការស្នាក់នៅ ម្ហូបអាហារ និងពិសេសការថែទាំសុខភាព របស់សិស្សនាយទាហាន នាយទាហានរង នៅពេលមានជំងឺ ដង្កាត់ផ្សេងៗ ដែលត្រូវការពេទ្យជាចាំបាច់ ក្នុងការជួយសង្គ្រោះបឋមមុននឹងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
គ្រូពេទ្យដែលប្រចាំការនៅ គិលានដ្ឋាននេះ ហើយត្រូវមើលថែអ្នកជម្ងឺដោយការយកចិត្តទុកដាក់ខ្ពស់ ការប្រើប្រាស់ឱសថជូនដល់កងទព័និងសិក្ខាកាម ឲ្យបានត្រឹមត្រូវ មុនពេលបញ្ជូនទៅ សង្គ្រោះបន្ត ។ ជាងនេះទៅទៀត ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ ថែររក្សាអនាម័យឱ្យបានល្អជុំវិញអាគារ គិលានដ្ឋាន ទាំងក្នុងទាំងក្រៅ ធ្វើយ៉ាងណាឲ្យស្របតាម ស្តងដារបស់ក្រសួងសុខាភិបាល ។ នៅបញ្ចប់ពិធី គណៈអធិបតីបានកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អាគាគិលានដ្ឋាន របស់សាលាយោធភូមិភាគពិសេស ចាប់ពីពេលនេះតទៅ ។
ចែករំលែកព័តមាននេះ