ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កំណត់​តំបន់​អភិរក្ស​ទួល​ប្រវត្តិ សាស្ត្រហៅ «អង្ករ​នាង​ខ្មៅ»

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ នាយកដ្ឋាន​បុ​រាណ​វិទ្យា​និង​បុរេប្រវត្តិ​នៃ​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ ​បាន​ចាប់ផ្តើម​រៀប ចំ​អភិរក្ស​ទួល​ប្រវត្តិសាស្ត្រ អង្ករ​ខ្មៅ ស្ថិត​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង ដើម្បី​ទុក​ឱ្យ​អាជ្ញាធ​ពាក់ ព័ន្ធ​បន្ត​អភិវឌ្ឍន៍​តំបន់​នេះ​ប​ន្ថែម​ឱ្យ​ក្លាយទៅជា​រមណីយដ្ឋាន​បែប​វប្ប​ធម៌…

ខេត្តស្ទឹងត្រែង​ ៖ នាយកដ្ឋាន​បុ​រាណ​វិទ្យា​និង​បុរេប្រវត្តិ​នៃ​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ ​បាន​ចាប់ផ្តើម​រៀប
ចំ​អភិរក្ស​ទួល​ប្រវត្តិសាស្ត្រ អង្ករ​ខ្មៅ ស្ថិត​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង ដើម្បី​ទុក​ឱ្យ​អាជ្ញាធ​ពាក់
ព័ន្ធ​បន្ត​អភិវឌ្ឍន៍​តំបន់​នេះ​ប​ន្ថែម​ឱ្យ​ក្លាយទៅជា​រមណីយដ្ឋាន​បែប​វប្ប​ធម៌ ​។ ក្នុង​សកម្ម​ភា​ព​ចុះ​កំណត់​តំបន់​អភិរក្ស​ទួល​ប្រវត្តិ​អង្ករ​ខ្មៅ នៅ​ភូមិ​កាំ​ង​តេ​ជោ ឃុំ​ថា​ឡា​ស្រុក​ថា​ឡាបរិ​វ៉ា​ត់​ខេត្តស្ទឹង​ត្រែង​ កាលពី​ថ្ងៃ​ទី​២១ មក​រា ​២០២០ ។

​លោក រឿ​ន រិ​ទ្ធី ប្រ​ធាន​នាយកដ្ឋាន​បុរាណវិទ្យា ​និង​បុ​រេប្រវត្តិ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​បញ្ជាក់​​ថា​ នេះ​ជាទី​ទួល​ដែល​បន្សល់​ទុក​នូវ​គ្រាប់​សំណាក​អង្ករ​ខ្មៅ (​ហៅ​ថា​ អង្ករ​នាង​ខ្មៅ​) ​ដែល​​ជា​មរតក មុន​សម័យ​អង្គរ​។ លោក​ថា កេ​រដំណែល​មាន​សារសំខាន់​នេះ ក្រសួង​វប្ប​ធ៌​ម និងអាជ្ញា​ធរពាក់​ព​ន្ធ័​សម្រេច​កំណត់​ព្រំ​ព័ទ្ធ​ជំ​ុ​វិញ​មាន​បរិមាណ​៥០​ម៉ែត្រ​បួន​ជ្រុង ជា​តំបន់អភិរក្ស សម្បត្តិវប្ប​ធ៌​ នេះ កុំឱ្យ​មានការ​បាត់​បង់​តទៅ​ទៀត ។

ស្រី្ត រី ច​ន្ថា រស់នៅ​ភូមិ​កាំ​ង​តេជោ ឃុំថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​បាន​បញ្ជាក់​ថា ដំបូង​ឡើយ គាត់​មក​រស់​នៅ​ទី​នេះ ​ពិតជា​មិន​បានដឹង​ថា ​មាន​អង្ក​ខ្មៅ​នៅ​សល់​តាំងពី​សម័យ​ដើម​នោះ​ទេ​។​ស្រី្ត​រូប​នេះ​បន្ត​ថា ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ក្រុមការងារ​មក​ពិនិត្យ​ជាក់ស្តែង​ទីតាំង​នេះ​ហើយ​សុំ​អោយ​ពួកគាត់​បរិ​ច្ចាគ​ដី​នេះ​វិញ​ដើម្បី​អភិរក្សបន្ត​។​ គាត់​ក៏បាន​គាំទ្រ​ ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ តែ​ក៏ត្រូវ​ដោះស្រាយ​គោលនយោ​បាយ​​យ៉ាងណា​សមស្រប​មួយ ​ដែល​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​អ្នក​ថែរក្សា​កន្លងមក​នោះ​ដែរ​។

លោក រឿ​ន រិ​ទ្ធី ប្រធាន​នាយកដ្ឋា​ន​បុរាណវិទ្យា​និង​បុរេប្រវត្តិ​នៃក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បា បញ្ជាក់​ថា ការ​រៀបចំ​អភិរក្ស នូវ​សម្បត្តិ​វប្បធម៌​នេះ​ឡើង​វិញ ពិតជា​មាន​តម្លៃ​សម្រាប់​សង្គម​ជាតិ​គឺ​កូនចៅ​ជំនាន់​ក្រាយ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិបាន​មក​ឃើញ និង​បាន​ស្គាល់​ពី​មរតក​ខ្មែរ​ដើម​ផង​ដែរ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ