រាជធានីភ្នំពេញ៖ ទស្សនិកជនដែលនិយមគាំទ្រវិស័យកីឡាបាល់ទាត់ តើធ្លាប់ស្រមៃថានឹងមានឱកាសទៅទស្សនាក្រុមបាល់ទាត់ដ៏ល្បីនៅលើពិភពលោក Manchester United នៅប្រទេសអង់គ្លេសដែរឬទេ?
ជាការពិតណាស់ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនស្រា Chivas តែងតែផ្តល់ឱកាសដល់អ្នកគាំទ្រក្រុមបិសាចក្រហមដើម្បីមានឱកាសឈ្នះនូវដំណើរកម្សាន្តទៅមើលការប្រកួតបាល់ផ្ទាល់របស់ក្រុមបិសាចក្រហមដូចជានៅប្រទេសអង់គ្លេស និងប្រទេសសិង្ហបុរីជាដើម។ នៅក្នុងឆ្នាំនេះផងដែរក្រុមហ៊ុនស្រា Chivas នឹងធ្វើការចាប់ឆ្នោតផ្តល់សំណាងដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនិងនិយមទទួលទានស្រា Chivas នូវដំណើរកម្សាន្តទៅមើលការប្រកួតបាល់ផ្ទាល់នៅប្រទេសអង់គ្លេស។
ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅក្លឹបកម្សាន្ត QK នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។ ការចាប់ឆ្នោតនឹងជ្រើសរើសយកអ្នកឈ្នះចំនួន៣រូប ដើម្បីទៅទស្សនាការប្រកួតផ្ទាល់ ។
កុំភ្លេចជាវស្រា Chivas ឱ្យបានមុនថ្ងៃទី៧ ខែកុម្ភៈ ដើម្បីទទួលបានឱកាសឈ្នះដំណើរកម្សាន្តទៅមើលការប្រកួតបាល់ផ្ទាល់នៅប្រទេសអង់គ្លេស។
សម្រាប់ពត៌មានស្តីពីកម្មវិធីបន្ទាប់ សូមចូលទៅកាន់គេហទំព័រ Facebook និង Instagram Chivas Cambodia ៕
ចែករំលែកព័តមាននេះ