ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹងស្រ្តីវ័យចំណាស់ខឹងប្តីចិត្ត​មិនស្មោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​បាន​ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ​រឿង​ប្តី​មាន​ស្រី ហើយប្រើ​ហិង្សា​រឹត​ក​ប្តី​បណ្តាល​ឱ្យ​ដួល​​បាត់បង់​ជីវិត ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទីថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមករា នៅផ្ទះ​លេខ​៥៨៩…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​បាន​ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ​រឿង​ប្តី​មាន​ស្រី ហើយប្រើ​ហិង្សា​រឹត​ក​ប្តី​បណ្តាល​ឱ្យ​ដួល​​បាត់បង់​ជីវិត ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទីថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមករា នៅផ្ទះ​លេខ​៥៨៩ ផ្លូវលំ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ស្ត្រី​ដែល​ក្លាយជា​ឃាតករ​សម្លាប់​ប្តី​នេះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ឈ្មោះ សុខ សុវណ្ណ​រ៉ា អាយុ​៥៧​ឆ្នាំ ជា​អ្នកលក់​នំ​បញ្ចុក ។ ចំណែក​ប្តី​ឈ្មោះ ស្បោង គឹ​ម អាយុ​៥៩​ឆ្នាំ ជា​បុ​គ្គលិ​ក​ក្រុមហ៊ុន​សម្លាប់​សត្វល្អិត បាន​ដួល​ស្លាប់​នៅមុខ​ផ្ទះ​របស់​ខ្លួន កន្លែង​កើតហេតុ​ខាងលើ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ប្រើ​អំពើ​ហិង្សា
នេះ​ផ្តើម​ចេញពី​ទំនាស់​ប្តី​ប្រពន្ធ ដោយ​ប្តី​មាន​ស្រីហើយ​បាន​គំរាម​សម្លាប់ និង​ចង់​ប្តឹង​លែងលះ​ទៀត​ផង ។

មុន​ពេល​កើតហេតុ គេ​ឮ​សូរ​សំឡេង ២​នាក់​ប្តី​ប្រពន្ធ​នេះ​ឈ្លោះប្រកែក​គ្នា លុះ​ក្រោយមក​គេ​បានឮ​សំឡេង​ប្រពន្ធ​ស្រែក​ទ្រហោយំ ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ទៅ​មើល ឃើញ​ស្ត្រី​ជា​ប្រពន្ធ​កំពុង​ទ្រហោយំ​ក្បែរ​បុរស​ជា​ប្តី​ដែល​បាត់បង់ជីវិត​នៅ​មុខ​បន្ទប់​ជួល​របស់ខ្លួន ។ ភ្លាម​ៗ អ្នក​ជិតខាង​ក៏​បាន​រាយការណ៍​ទៅ់​នគរបាល​មក​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​តែ​ម្តង ។

តាម​នគរបាល​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​ត្រូវ​ប្រពន្ធ​រឹត​ក​សម្លាប់​នឹង​កូនកន្សែង​ពោះគោ បន្ទាប់ពី​មាន​ទំនាស់​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នាព្រោះតែ​ប្តី​មាន​ស្រី​ហើយ​នាំ​ទៅ​ដេក​នៅផ្ទះ​សំណា​ក់​ក្បែរ​ផ្ទះ ។ តាម​ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា ខ្លួន​គាត់​ពុំ​មាន​ចេតនា​សម្លាប់​ប្តី​ទេ ខណៈ​មាន​ទំនាស់​គ្នា​នោះ ប្តី​បាន​វាយ​ទាត់​ធាក់​គាត់​ហើយ​ក៏​មានការ​ប្រវាយប្រតប់​គ្នា ពេល​នោះ​គាត់​បាន​យក​កូនកន្សែងពោះគោ​ទៅ​រឹត​ក​ក៏​បាន​បាត់បង់ជីវិត​ទៅ ។ ពួក​គាត់​បាន​រៀប​ការ​ជាមួយ​គ្នា តាំងពី​ឆ្នាំ​១៩៩០ និង​មានកូន​ស្រី​ម្នាក់​និង​ចៅ​២​នាក់ ។ រយៈពេល​ប្រមាណ​១ឆ្នាំ​មក​ហើយ ដែល​ប្តី​លួចលាក់​មាន​ស្រី​ក្មេង ហើយនៅ​យប់​ថ្ងៃ​ទី​២០ ខែមករា ប្តី​បាន​នាំ​ស្រី​មក​ដេក​នៅ​ផ្ទះ​សំណាក់​ក្បែរ​ផ្ទះ ។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា លុះ​ព្រឹក​ឡើងក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ម្តង​មក​ហើយ ហើយ​នៅ​វេលា​ថ្ងៃ​ត្រង់ ពេល​គាត់​មក​ពី​លក់​នំ​បញ្ចុក វិញ​ក៏​មាន​ទំនាស់​គ្នា​ទៀត ដោយសារ​តែ​ប្តី​មាន​ស្រី​ហើយ​សុំ​លែងលះ​គ្នា និង​គំរាម​កាត់​ក្បាល​គាត់​ទៀត ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ក៏​មានការ​ប្រវាយប្រតប់​គ្នា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយត្រូវ​ប្រពន្ធ​ចាប់​បោក​ដួល​និង​យក​កន្សែង​រឹត​ក​​តែ​ម្តង ៕​

អត្ថបទសរសេរ ដោយ