ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេស​ម៉្លេះ! ទឹក​បន្លែ​ និង​ផ្លែ​ឈើ​ស្រស់​ៗ​​ អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​​

4 ឆ្នាំ មុន

ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​រឹង​មាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា​ការ​ទទួលទាន​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ៗ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​យ៉ាងណា​ចំពោះ​សុខភាព​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ទឹក​បន្លែ​និង​ផ្លែ​ឈើ​មួយ​ចំនួន​ដូច​ខាងក្រោម​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​ចៀស​ផុត​ពី​បញ្ហា​ឆ្លង​មេរោគ​ទៀត​ផង​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទឹក​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ៗ​ដែល​មាន​ប្រយោជន៍​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ៖ ១….

ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​រឹង​មាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា​ការ​ទទួលទាន​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ៗ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​យ៉ាងណា​ចំពោះ​សុខភាព​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ទឹក​បន្លែ​និង​ផ្លែ​ឈើ​មួយ​ចំនួន​ដូច​ខាងក្រោម​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​ចៀស​ផុត​ពី​បញ្ហា​ឆ្លង​មេរោគ​ទៀត​ផង​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទឹក​បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ៗ​ដែល​មាន​ប្រយោជន៍​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ៖

១. ទឹក​ការ៉ុត ៖​ ជា​បន្លែ​ដ៏​ប្រសើរ​ជួយ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ផ្ដាសាយធំ​និង​គ្រុនផ្ដាសាយ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ beta-carotene ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នក​នឹង​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ ប្រសិនបើ​ឧស្សាហ៍​ទទួលទាន​ទឹក​ការ៉ុត​ស្រស់​ៗ​។

២. ទឹកដូង ៖ អ្នក​អាច​ជៀស​ផុត​ពី​ជំងឺ​ដោយ​គ្រាន់តែ​ទទួលទាន​ទឹកដូង​ជា​ប្រចាំ​។ នោះ​ក៏​ព្រោះតែ​ទឹកដូង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​បាន​យ៉ាង​ប្រសើរ​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត lauric ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​បាក់តេរី​និង​ពពួក​វីរុស​។ វា​មាន​ប្រសិទ្ធិ​ភាព​កម្ចាត់​រាល់​បាក់តេរី​មិនល្អ​ក្នុង​រាង​កាយ​ដែល​បង្ក​ជំងឺ​អញ្ចាញ​និង​មេរោគ​ឆ្លង​ក្នុង​ផ្លូវ​ទឹកនោម​។ ទឹកដូង​ក៏​ជួយ​ទប់ស្កាត់​វីរុស​ដែល​បង្ក​ជំងឺ​ផ្ដាសាយ និង​មេរោគ​ឆ្លង​ផ្សេង​ៗ​ផង​ដែរ​។

៣. ទឹកក្រូច​ឆ្មារ ៖ វីតាមីន C ក្នុង​ទឹកក្រូច​ឆ្មារ​ធ្វើ​ឱ្យ​វា​ក្លាយជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។

៤. ទឹក​ផ្លែ​ប៉ោម​ស្រស់ ៖ ក្រៅពី​វីតាមីន​និង​ជាតិ​រ៉ែ​ហើយ​នោះ​ផ្លែ​ប៉ោម​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ផង​ដែរ​។ ជាតិ​ស​សៃ​នេះ​ជួយ​បណ្ដេញ​ជាតិពុល​តាម​ពោះវៀន​។ នៅ​ពេល​ជាតិពុល​ត្រូវ​បាន​កម្ចាត់​នោះ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​នឹង​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។

៥. ទឹក​ផ្លែ​គី​វី​ស្រស់ ៖ គី​វី​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C វីតាមីន A និង​វីតាមីន E ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​។ ជាតិ​ស​សៃ​និង​ប៉ូ​តា​ស្យូ​ម​នៃ​ផ្លែ​គី​វី​ក៏​ល្អ​សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង​ផង​ដែរ​។

៦. ទឹក​បន្លែ​ផ្កា​ខាត់ណា​ខៀវ ៖ ខាត់ណា​ខៀវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta carotene និង​​វីតាមីន C​។ ដូច្នេះ​ការ​រួម​បញ្ចូល​ផ្កា​ខាត់ណា​ខៀវ ឬ​ទឹក​បន្លែ​នេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺ​ល្អ​បំផុត​​សម្រាប់​រក្សា​ក៏​ដូច​ជា​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ឱ្យ​កាន់តែ​រឹង​មាំ​ឡើង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ