ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ទឹកដី​ខេត្តកំពង់ចាម​! មហា​ព្រឹ​ត្ត​ការណ៍​អ្នកតស៊ូ​គុន​ខ្មែរ គោ​ជល់ -​ដំណើរ​​ឆ្ពោះទៅ​តាម​ខេត្ត​បាន​ត្រឡប់​មក​​វិញ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ ដោយ​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​រដូវ​កាល​ទី​១ កាលពី​ឆ្នាំ​មុន មហា​​ព្រឹត្តិការណ៍​ដំបូង និង​អស្ចារ្យ​បំផុត​របស់​កម្មវិធី​ប្រដាល់ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត​បាន​ត្រឡប់​មក​វិញ​ហើយ នូវ​រដូវ​កាល​ទី​២​នេះ​។ កម្មវិធី​នេះ…

ខេត្តកំពង់ចាម ៖ ដោយ​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​រដូវ​កាល​ទី​១ កាលពី​ឆ្នាំ​មុន មហា​​ព្រឹត្តិការណ៍​ដំបូង និង​អស្ចារ្យ​បំផុត​របស់​កម្មវិធី​ប្រដាល់ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត​បាន​ត្រឡប់​មក​វិញ​ហើយ នូវ​រដូវ​កាល​ទី​២​នេះ​។ កម្មវិធី​នេះ បាន​ចាប់ផ្តើម​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ មក​រា ដែល​នាំ​មក​នូវ​ភាព​រំភើប​សប្បាយ​រីករាយ​ក្រៃ​លែង ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទស្សនា​ផ្ទាល់​នៅ​ទីលាន​កំពង់​ចាំ ក្នុង​ខេត្តកំពង់ចាម ក៏​ដូច​ជា​អ្នក​ទស្សនា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CNC និង តាម​ទំព័រ Facebook របស់​គោ​ជល់ (Red Bull Cambodia)​។

នៅ​ឆ្នាំ​២០២០​នេះ កាន់តែ​ធ្វើ​ឲ្យ​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត ទទួល​បាន​ជោគជ័យ​ជាង​ឆ្នាំ​មុន​ទៀត ដោយ​មានការ​គាំទ្រ​យ៉ាងច្រើន​កកកុញ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​បាន​ចូលរួម​ទស្សនា និង​គាំទ្រ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​កក្រើក​អស្ចារ្យ​ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស និង​ជា​ជើងឯក​ខ្សែ​ក្រ​វ៉ា​ត់​គោ​ជល់​ច្រើន​សម័យ រឿង សោ​ភ័​ណ្ឌ និង ឡៅ ច​ន្ទ្រា ប្រកួត​ជាមួយ​កំពូល​កីឡាករ​ថៃ​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​។

មួយវិញទៀត កម្ម​វី​ធី​ក៏​មាន ២​ប្រកួត​ទៀត ដែល​ជា​ការ​ប្រកួត​ស្វែងរក​ជើងឯក​ខ្សែ​ក្រ​វ៉ា​ត់​ទំងន់ 57kg ប្រចាំ​ខេត្ត និង​ជា​ការ​បណ្ដុះ​ថ្នាល​ថ្មី នៃ​កីឡាប្រដាល់​គុន​ខ្មែរ​ផង​ដែរ​។ ហើយ​អ្វី​ដែល​រឹតតែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត ទស្សនិកជន​ក៏​បាន​រីករាយ​ជាមួយ​និង​ការ​ប្រគំ​តន្ត្រី​ដ៏​កក្រើក ពី​កំពូល​តារាចម្រៀង ខេ​ម ដែល​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​គោ​ជល់ និង​កំពូល​តារាចំរៀង​ស្រី កញ្ញា សុខ ពិសី និង កញ្ញា បេ​ប៊ី​។

នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នោះ គោ​ជល់​ក៏​បាន​ប្រគល់​រង្វាន់​រថយន្ត Mazda Pickup ឆ្នាំ ២០២០ ដែល​មាន​តំលៃ​ជាង​៤​ម៉ឺន​ដុល្លារ ដល់ យុវជន ឌី ដេ​ត ដែល​ជា​អ្នកមាន​សំណាង​បំផុត​ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ជាងគេ​នេះ​ពី​ការ​គាស់​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​ផង​ដែរ​។

កម្មវិធី​គាស់​ក្រវិល​កំប៉ុង​គោ​ជល់ «​រង្វាន់​ធំ​ជាងគេ រង្វាន់​ពិត​» ក្នុង​ឆ្នាំ​២០២០​នេះ មាន​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដូច​ជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream ទឹកប្រាក់ $500, $100 និង​ភេសជ្ជៈ​គោ​ជល់​រាប់​លាន​កំប៉ុង​។ ប្រសិនបើ​លោក​អ្នក​ឃើញ​រូប​ខេ​ម​នៅ​ក្រោម​ក្រវិល​កំប៉ុង​គោ​ជល់​នោះ​លោក​អ្នក​នឹង​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់ $500 ភ្លាម​ៗ​។ សូម​ពិសា​គោ​ជល់​នៅ​ថ្ងៃនេះ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​បំផុត​ពី​គោ​ជល់​។

គោ​ជល់ ដែល​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មានគុណ​ភាពល្អ​ជាងគេ និង​លក់ដាច់​ជាងគេ​ទូ​ទាំង​ពិភព​លោក​និង​ក្នុង​ប្រទេស​កម្ពុជា តែងតែ​ជំរុញ​ស្មារតី​នៃ​ការ​តស៊ូ​របស់​អ្នក និង​គាំទ្រ​អ្នកតស៊ូ​គុណ​ខ្មែរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ ហើយ​ឆ្នាំ​នេះ គោ​ជល់​ក៏​មិន​ធ្វើ​អោយ​ទស្សនិកជន​ខកចិត្ត​ដែរ ដោយ​គោ​ជល់​ក៏​បាន​រៀបចំ​ជើងឯក​ខ្សែ​ក្រ​វ៉ា​ត់​ទម្ងន់ ៥៧ គីឡូក្រាម ដែល​មាន​កំពូល​កីឡាករ​គុន​ខ្មែរ​ចំនួន​១៦​រូប មក​ពី​៤​ខេត្ត​ធំ​ៗ កំពង់ចាម បាត់ដំបង សៀមរាប និង កំពង់ធំ ដែល​ពួក​គេ​នឹង​ប្រកួត​ដើម្បី​ស្វែងរក​ជើងឯក​ប្រចាំ​ខេត្ត​របស់​ខ្លួន​និ​មួយ​ៗ ហើយ​ជើងឯក​ប្រចាំ​ខេត្ត​ទាំង​៤ នឹង​ប៉ះ​គ្នា​នៅ​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ នៅ​កំឡុង​ខែមិថុនា នៅ​សៃ​វៀន CNC ដើម្បី​ក្លាយជា​ជើងឯក​ខ្សែ​ក្រ​វ៉ា​ត់​ទំងន់ ៥៧ គីឡូក្រាម ដ៏​អស្ចារ្យ​ជាមួយនឹង​ប្រាក់​រង្វាន់ ៥០០០ ដុល្លារ​។ ជើងឯក​រង​ក៏​នឹង​ទទួល​បាន​ពាន និង​ប្រាក់​រង្វាន់ ២០០០ ដុល្លារ​ផង​ដែរ​។

កម្មវិធី​បន្ទាប់​នៃ​មហា​ព្រឹត្តិការណ៍ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត និង​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្ដបាត់ដំបង នៅ​ថ្ងៃ​សៅរ៍ ទី​១៥ កុម្ភៈ ឆ្នាំ​២០២០​។ គោ​ជល់​សូម​គោរព​អញ្ជើញ ប្រជា​ពលរដ្ឋ​ខែ្ម​រទាំង​អស់​ដែល​រស់នៅ​ខេត្តបាត់ដំបង ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា មក​ទទួលយក​បទ​ពិសោធន៍​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​អស្ចារ្យ​ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស និង​ការ​ប្រគំ​តន្ដ្រី​ដ៏​អ​សា្ច​រ្យ​ពី​កំពូល​តារាចំរៀង ខេ​ម និង​កំពូល​តារាចំរៀង​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​។ ហើយ​អ្នក​ទស្សនា​ទាំងអស់​ក៏​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ផ្ទួន​ៗ​ទាំង​នៅ​ក្នុង​ស្តង់ និង​នៅ​លើ​ឆាក​។

សូម​ចូលរួម​ទស្សនា​ផ្ទាល់​ដោយ​ឥត​គិតថ្លៃ និង​ជួប​គ្នា​នៅ​ទី​រូ​ម​ខេត្តបាត់ដំបង នៅ​ថ្ងៃ​សៅរ៍ ទី​១៥ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​ម៉ោង 5 ល្ងាច​តទៅ​។ កុំ​ភ្លេច​ចូលរួម​ទស្សន៍​ទាយ​ក្នុង​ទំព័រ Facebook របស់​គោ​ជល់ (Red Bull Cambodia) ថា តើ​កីឡាករ​រូប​ណាខ្លះ​នឹង​ឈ្នះ​ការ​ប្រ​កូត​នៅ​ខេត្ត​បាត់ដំបង0x017d7 ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​គោ​ជល់​។ លោក​អ្នក​ក៏​អាច​ទស្សនាការ​ផ្សាយ​ផ្ទាល់​ព្រឹ​តិ្ដ​ការណ៍​ទាំងមូល​តាម​កញ្ចក់​ទូរទស្សន៍ CNC ឬ​តាម​រយៈ Facebook Page របស់​គោ​ជល់​៖ https://www.facebook.com/redbullcambodia/ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ