ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ទីរបរិស្ថានខេត្តសៀម រាប បានជួបប្រទះឃើញនឹងចម្លាក់សត្វមករ ដ៏ធំមួយនៅតំបន់ភ្នំគូលែន ដែលអ្នកគ្រប់គ្នា មិនធ្លាប់ឃើញពីមុនមកនោះទេ។

បើតាមមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ ថា នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមមរាប ខាងកើតទំនប់បុរាណមួយឈ្មោះថា «ទំនប់ទឹកងូត» ប្រមាណចម្ងាយ៣០ម៉ែត្រ ពីខាងកើតឧទ្យានជាតិព្រះជ័យវរ្ម័ន- នរោត្តម «ភ្នំគូលែន»នោះ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ដឹកនាំដោយលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន សហការជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន និងក្រុមការងារ បានចុះទៅពិនិត្យរូបសត្វមករ ដែលមានទំហំធំ ហើយមានបណ្តោយ២.១៤ម៉ែត្រ កម្ពស់ ០.៩៧ ម៉ែត្រ ទទឹង០.៧៩ម៉ែត្រ ដែលមិនធ្លាប់ឃើញនៅចម្លាក់លើផ្តែរ និងប្រាសាទព្រហ្មញ្ញសាសនានា ក្នុងប្រវត្តិសិល្បៈខ្មែរ។

ហើយជាលទ្ធផលក្រៅពីចម្លាក់មករនេះ យើងបាននរកឃើញបំណែកថ្មសរុបចំនួន១៣ដុំផងដែរ៕ (កែសម្រួលដោយ ៖បុប្ផា)







ចែករំលែកព័តមាននេះ