ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​បាយ​ស្រូប​ដ៏​ល្បី​មួយ ដាច់​ចិត្ត​ទំលាយ​​អាថ៌​កំបាំង​ប្រឡាក់សាច់​របស់​ខ្លួន ចង់​ដឹង​សូម​ទស្សនា​ទាំងអស់​គ្នា​!

4 ឆ្នាំ មុន
  • ភ្នំពេញ

ល្បី​ឆ្ងាញ់​មិន​ចាញ់​ភោជនីយដ្ឋាន​ធំ​ៗ ហាង​បាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០២ យីហោ​ឈ្មោះ​ថា «​ស្រី​តូច នាង​ពៅ​» លក់ដាច់​ខ្លាំង​ណាស់ ស្ទើរ​រាល់ថ្ងៃ គ្រាន់តែ​បើកទ្វារ​លក់​ភ្លាម មាន​ភ្ញៀវ​ចូល​ពេញ​ៗ​ភ្លែត ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា…

ល្បី​ឆ្ងាញ់​មិន​ចាញ់​ភោជនីយដ្ឋាន​ធំ​ៗ ហាង​បាយ​ស្រូប​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០២ យីហោ​ឈ្មោះ​ថា «​ស្រី​តូច នាង​ពៅ​» លក់ដាច់​ខ្លាំង​ណាស់ ស្ទើរ​រាល់ថ្ងៃ គ្រាន់តែ​បើកទ្វារ​លក់​ភ្លាម មាន​ភ្ញៀវ​ចូល​ពេញ​ៗ​ភ្លែត ដោយ​ភ្ញៀវ​ម្នាក់​តែង​លាន់មាត់​សរសើរ​ថា សាច់​នៅ​ហាង​នេះ​ឆ្ងាញ់​ចាប់​មាត់​ខ្លាំង ពិសេស គឺ បាយ​សាច់​ជ្រូក​អាំង​។

មិន​ខ្លាច​គេឯង​លួច​រូបមន្ត ថ្ងៃនេះ ថៅកែ​ស្រី​ម្ចាស់​ហាង​បាយ​ដ៏​ពេញ​និយម​នេះ បាន​បើក​បេះដូង ចែករំលែក​រូបមន្ត​ប្រឡាក់សាច់​ជ្រូក ឲ្យ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ដល់​ប្រិ​យ​មិត្ត​ទាំងអស់​គ្នា ក្រែង​ពិបាក​មក​ញុំ​ា​ផ្ទាល់​ដល់​ហាង អាច​ធ្វើ​ពិសារ​ខ្លួនឯង​នៅផ្ទះ​ក៏​បាន​។

តោះ​! មក​មើល វី​ដេ​អូ បង្ហាញ​ពី​របៀប​ប្រឡាក់សាច់​ជ្រូក​អាំង តាម​រូបមន្ត​របស់​ចុងភៅ​អាហារ​ពេល​ព្រឹក​ដ៏​ពេញ​និយម ដោយ​ប្រើ ​ម្ស៉ៅ​ស៊ុប​ខ្នរ​រសជាតិ​សាច់​ជ្រូក ស្ករត្នោត ទឹកត្រី ទឹក​ល្ង និង​ទឹកដោះគោ​ខាប់ ម្រេច ទឹក​ខ្ញី​បុក​ជាមួយ​ខ្ទឹមក្រហម​ចូល​គ្នា (​ពួត​យក​តែ​ទឹក​) ដូច​ខាងក្រោយ ៖

ដោយ​សហ​ការ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ