ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ស្តី​ពី​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​អាជីវករ និង​ប្រតិបត្តិ​ករ​ក្នុង​ខណ្ឌ​កំ​បូល

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​កំណត់​វិធានការ និង​យន្តការ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព គុណភាព និង​ឱ្យ​ទទួល​បាន​ជោគជ័យ​លើ​មុខរបរ​នោះ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សាលា​ខណ្ឌ​កំ​បូល​បាន​កោះ​អញ្ជើញ អាជីវករ ប្រតិបត្តិការ​សេវាកម្ម​ទេសចរ​ទាំងអស់​ក្នុង​ខណ្ឌ​កំ​បូល មក​ទទួល​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ពី​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កំណត់​វិធានការ និង​យន្តការ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព គុណភាព និង​ឱ្យ​ទទួល​បាន​ជោគជ័យ​លើ​មុខរបរ​នោះ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សាលា​ខណ្ឌ​កំ​បូល​បាន​កោះ​អញ្ជើញ អាជីវករ ប្រតិបត្តិការ​សេវាកម្ម​ទេសចរ​ទាំងអស់​ក្នុង​ខណ្ឌ​កំ​បូល មក​ទទួល​ការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ពី​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ក្នុង​វិស័យ​ទេសចរណ៍ ។

លោកស្រី ទេព ក​ញ្ច​នា អ​ផិ​បាល​រង​ខណ្ឌ​កំ​បូល​បានឱ្យ​ដឹ ក្នុង​ឱកាស​បើក​វគ្គ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០​ថា ដើម្បី​ឆ្លើយ​តប​ទៅ​និង​បរិបទ​នៃ​ការ​វិវត្តន៍​យ៉ាង​ខ្លាំង ក្នុង​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស និង​តំបន់​កម្ពុជា​ក៏​បាន​ជំរុញ​ឱ្យ​ថ្នាក់​មូលដ្ឋាន មានការ​គ្រប់គ្រង​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត​ផង​ដែរ ពោល គឺ​តាំងពី​បរិស្ថាន​ក្នុង និង​ក្រៅ​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​រមណីយដ្ឋាន​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​គ្រប់គ្រង​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព ពង្រឹងគុណភាព អនាម័យ និង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ឱ្យ​មាន​ស្តង់ដា ដើម្បី​ប្រកួតប្រជែង និង​ទទួល​បាន​ភាព​ជោគជ័យ​លើ​មុខរបរ​នេះ​ទៅ​តាម​ពា​ក្ស​ស្លោក «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាកម្ម​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​»​។

ជាមួយ​គ្នា​នោះ លោកស្រី​អភិបាលរង​បាន​ស្នើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត និង​គោរព​តាម​គោល​ការ​ច្បាប់​ក៏​ដូច​ជា ស្វែង​យល់​ច្បាប់​ស្តី​ពី​ទេសចរណ៍ និង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ព្រោះថា​តទៅ​នេះ បើ​អ្នក​មិន​អនុវត្តន៍​តាម​ច្បាប់ និង​សេចក្តីណែនាំ​ទេ និង​ទទួល​ការ​ផាកពិន័យ​អន្តរកាល​ទៅ​តាម​ច្បាប់​ជា​ធរមាន ។

នា​ឪ​កាស​នោះ លោក​អាន សីហា អនុប្រធាន​មន្ទីរ​ទេសចរណ៍​បាន​ស្នើ​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​ដូច​ជា ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន រមណីយដ្ឋាន​នានា ត្រូវ​តែ​ទៅ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ជា​មុន​សិន​មុន​នឹង​បើក​ដំណើរ​អាជីវកម្ម​ទេសចរណ៍​របស់​ខ្លួន ។ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​បាន​ចុះ​មក​ពិនិត្យ​មើល​ទីតាំង​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក​ថា ត្រូវ​តាម​ស្តង់ដា ដែល​បាន​កំណត់​ហើយ​ឬ​នៅ​ទៅ​លើ​បរិស្ថាន​អនាម័យ គុណ​ភាណ​ចំណីអាហារ និង​ការ​ធ្វើ​បដិសណ្ឋារកិច្ច ។

ក្រៅពី​នេះ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​និរន្តរភាព ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​ថែរក្សា​ធនធានធម្មជាតិ វប្បធម៌ និង​ទំនៀមទំលាប់ ដែល​ជា​មូលដ្ឋាន​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ ម្យ៉ាងវិញទៀត​ក៏​ជា​ការ​ធានា និង​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​នៅ​កម្ពុជា​តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​ធានា​គុណភាព​ដោយ​ផ្តល់​សន្តិសុខ សុវត្ថិភាព ផាសុកភាព និង​បង្កើន​ការ​ពេញចិត្ត​ដល់​ទេសចរ​ទាញ​យក​ប្រយោជន៍​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​បានជា​អតិបរមា​ធានា​ការ​បែងចែក​ប្រកបដោយ​សមធម៌ និង​ទប់ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​វិស័យ​នេះ​ផង​ដែរ ។

លោក​បញ្ជាក់​ថា ការ​ស្វែង​យល់ និង​អនុវត្ត​បាន​ល្អ​តាម​ច្បាប់​ក្នុង​វិស័យ​នេះ​ក៏​ជា​ការ​លើកកម្ពស់​ដល់​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​រក​ទីផ្សារ និង​ជម្រុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​មានការ​ចូលរួម​ពី​ផ្នែក​សាធារណៈ និង​ឯកជន ជា​ពិសេស ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​រួមចំណែក​កសាង​មិត្តភាព និង​ការ​យោគយល់​ជា​អន្តរជាតិ​តាម​រយៈ​ឧស្សាហកម្ម​ទេសចរណ៍​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ