ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​បូជាប្រកបដោយបញ្ញា

4 ឆ្នាំ មុន

ការ​បូជា​ត្រូវធ្វើ​ឡើង​ប្រកបដោយ​បញ្ញា​ផង ព្រោះ​បើ​បូជា​ខុស​គឺ​បូជា​ប៉ះ​ចំ​បុគ្គល​ទ្រុស្តសីល​នឹង​នាំ​ក្តី​វ​ប​ត្តិ​ដល់​ជីវិត​ខ្លួនឯង​ជាក់​ជា​មិន​ខាន ។ គុណវិបត្តិ​នៃ​ការ​បូជា​ដល់​បុគ្គល​ទ្រុស្តសីល​គ្មាន​គុណធម៌ គ្មាន​សីលធម៌​នោះ ក្រៅពី​មិន​បាន​ផល​ល្អ​ដល់​ខ្លួនឯង​និង​សង្គម ក៏​នៅ​មានការ​បង្កក្តី​អន្តរាយ ក្តៅក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែម​ទៀត​ផង ជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើកតម្កើង​សភាវៈ​អាក្រក់​ចូល​ជុំ​ជិត​ជាប់​ជីវិត​មិន​ខាន ។…

ការ​បូជា​ត្រូវធ្វើ​ឡើង​ប្រកបដោយ​បញ្ញា​ផង ព្រោះ​បើ​បូជា​ខុស​គឺ​បូជា​ប៉ះ​ចំ​បុគ្គល​ទ្រុស្តសីល​នឹង​នាំ​ក្តី​វ​ប​ត្តិ​ដល់​ជីវិត​ខ្លួនឯង​ជាក់​ជា​មិន​ខាន ។

គុណវិបត្តិ​នៃ​ការ​បូជា​ដល់​បុគ្គល​ទ្រុស្តសីល​គ្មាន​គុណធម៌ គ្មាន​សីលធម៌​នោះ ក្រៅពី​មិន​បាន​ផល​ល្អ​ដល់​ខ្លួនឯង​និង​សង្គម ក៏​នៅ​មានការ​បង្កក្តី​អន្តរាយ ក្តៅក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែម​ទៀត​ផង ជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើកតម្កើង​សភាវៈ​អាក្រក់​ចូល​ជុំ​ជិត​ជាប់​ជីវិត​មិន​ខាន ។

ហេតុនេះ​ការ​បូជា​ត្រូវ​តែ​ធ្វើ​ឡើង​ប្រកបដោយ​បញ្ញា ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរព​បូជា គឺ​បុគ្គល​ដែល​មានគុណ​ធម៌​ខ្ពស់ មាន​សីលធម៌​ថ្លៃថ្នូរ និង​ជា​បុគ្គល​តែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន​ដល់​សង្គមមនុស្ស​ដូច​ជា បូជា​ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យ និង​អ្នក​ដែល​មាន​គុណូបក្ការៈ​ចំពោះ​ខ្លួន ឬ​ចំពោះ​សង្គម​ជាតិ​ជាដើម ការ​គោរព​បូជា​ដល់​បូជនីយបុគ្គល​ទាំងនោះ​ឈ្មោះ​ថា​ជា​អ្នក​ចម្រើន​ដោយ​សិរី​សួស្តី ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ