ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យមាន​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា តាម​លទ្ធផល​នៃ​ការ​អង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ដែល​ក្រសួងបរិស្ថាន​បាន​ដំឡើង​នៅ​តាម​បណ្តា​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស​បាន​បង្ហាញ​ថា ស្ថានភាព…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា តាម​លទ្ធផល​នៃ​ការ​អង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ដែល​ក្រសួងបរិស្ថាន​បាន​ដំឡើង​នៅ​តាម​បណ្តា​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស​បាន​បង្ហាញ​ថា ស្ថានភាព គុណភាព​ខ្យល់​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​បារម្ភ ជា​ពិសេស​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល FM10 និង PM2.5 មានការ​កើនឡើង​លើស​កំណត់​ស្តង់ដា ដែល​ជា​ហានិភ័យ​បង្ក​ការ​ប៉ះពាល់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ ។

ក្រសួង​បន្ត​ថា ​សកម្មភាព​សំខាន់​ៗ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​កំហាប់​ភាគល្អិត​និចល PM10 និង PM2.5 មានការ​កើនឡើង​នេះ​មាន​ជា​អាទិ៍ ការ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម​ពី​យានយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត និង​ពី​ចំហេះ ឥន្ធនៈ ផ្សេង​ទៀត ភ្លើង​ឆេះ​ព្រៃ ការ​ដុត​រាន​ព្រៃ ការ​ដុត​វាលស្មៅ ការ​ដុត​គល់​ជញ្ជាំង ការ​ដុត​សំរាម ការ​ដុតសំណល់​រឹង​នៅ​តាម​ទី​ចំហ និង​ទីលាន​ចាក់​សំណល់ ការដ្ឋាន​សំណង់​ជាដើម ។

ក្រសួង​បាន​បញ្ជាក់​ថា ដោយ​ពិនិត្យ​ឃើញ​នូវ​បញ្ហា​បែប​នេះ និង​ដើម្បី​កែ​លម្អ​គុណភាព​ខ្យល់​នៅ​តាម​រាជធានី ខេត្ត​ ក្រសួងបរិស្ថាន សូម​ជម្រាប​ជូន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត នូវ​វិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ១. ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ការ​ដុត​សំរាម សំណល់​រឹង​នៅ​តាម​ទីចំហ ការ​ឆេះ​នៅ​តាម​ទីលាន​ចាក់សំរាម ។ ២.​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី​ពី​ការដ្ឋាន​សំណង់ និង​ការដ្ឋាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធូលី​ហុយ​នៅ​តាម​ដងផ្លូវ ។ ៣. សម្អាត​អនាម័យ​នៅ​តាម​ដងផ្លូវ និង​ទី​សាធារណៈ ។

៤. អប់រំ​ប្រជាពលរដ្ឋ​កុំដុត សំរាម សំណល់​រឹង ការ​ដុត​ស្មៅ​គល់​ជញ្ជាំង និង​សំណល់​កសិកម្ម​ផ្សេង​ៗ​ទៀត ។ ក្រសួង​បន្ថែម​ថា ទទួល​បាន​ណែនាំ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត មានវិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ